Cristiano Ronaldo ត្រូវបានពិន័យចំនួន ៥ ប្រកួត បន្ទាប់ពីគាត់ត្រូវបានដេញចេញពីការប្រកួតដែល Real Madrid បានឈ្នះBarcelona ៣-១ក្នុងពាន Super Cup។
កីឡាករវ័យ៣២ឆ្នាំ បានរុញខ្នងអាជ្ញាកណ្ដាលលោក Ricardo De Burgos Bengoetxea បន្ទាប់ពីគ្រប់គ្រង់អារម្មណ៍ខ្លួនមិនបានដោយសារអាជ្ញាកណ្ដាលអេស្ប៉ាញរូបនេះ លើកកាតលឿងទី២ស្មើការក្រហមដេញចេញពីការប្រកួត។
ពេលនេះ Ronaldo នឹងចំណាយពេលនៅក្រៅទីលានរយៈពេលយូរគួរសម តែបើតាមមាត្រាទី៩៦របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ គឺការពិន័យធ្ងន់ធ្ងរជាងនេះទៅទៀត ដោយច្បាប់ខាងលើសរសេរថា ការរុញអាជ្ញាកណ្ដាលដោយចេទនាបែបនេះ អាចពិន័យមកឲ្យលេងបាល់ចាប់ពី៤ដល់ទៅ១២ប្រកួតឯណោះ។
បែបណាក្ដី! រូបគេនឹងមិនមានវត្តមានក្នុងការប្រកួតជើងទី២ នៃពាន Spanish Super Cup ដែលប្រកួតក្នុងទឹករបស់ Real Madrid៕