ខ្សែការពារកម្ពស់បាន Gerrard Pigue នឹងខកខានជួយ Barcelona លេងទល់នឹងក្រុមប្រចៀវខ្មៅកំពុងឡើងជើង Valencia នៅថ្ងៃទី២៦វិច្ឆិកានៅកីឡដ្ឋាន Mestalla ក្នុងសប្ដាហ៍ទី ១៣ ពានLa liga។
Pigue ទទួលបានកាតលឿងជាលើកទី៥(១២ប្រកួត) ក្នុងរដូវកាលនេះ ក្រោយអាជ្ញាកណ្ដាលផ្ដល់ឲ្យយប់មិញ ពេលBarcelona ឈ្នះ Leganes ៣ទល់០ក្នុងនាទី២៩ បន្ទាប់ពីបង្កកំហុសលើ Amrabat។ លោក Undiano Malleno អាជ្ញាកណ្ដាលបានពិន័យជូនកាតលឿងភ្លាមៗទៅលើឲ្យខ្សែការពាររបស់ក្លឹប មានមូលដ្ឋាននៅតំបន់កាតាឡាន់ ទោះបីជាកំហុសនេះ មិនសាកសមទទួលបាន ហើយវាក៏ពិបាកក្នុងការមិនពិន័យដែរ។
តារាងចំណាត់ថ្នាក់ La liga ក្រោយប្រកួតយប់មិញ៖
29: Yellow card for Piqué who will miss the next league game due to suspension #LeganesBarça
— FC Barcelona (@FCBarcelona) November 18, 2017
ប្រសិនបើ Barca មិនដាក់ពាក្យបណ្ដឹងតបទេ Pigue នឹងមិនបានជួយក្លឹបកំពូលតារាង La liga លេងទល់នឹងក្រុមលេខ២Valencia ដោយសារកាតលឿងច្រើនដល់កំណត់ពិន័យ។ ក្រៅពីកាតលឿងយប់មិញដែលជាកាតទី៥, ខ្សែការពារអេស្ប៉ាញបានកាតទី១ពេលដៃប៉ះបាល់ ក្នុងការប្រកួតជាមួយ Alaves, កាតទី២ដោយបង្កកំហុសលើ Molina ពេលលេងជាមួយ Getafe។ កាតទី៣ពេលបង្កកំហុសលើCalleri ពេលលេងទល់នឹង Las Palmas ហើយកាតទី៤ ក្រោយធ្វើឲ្យ Aduriz ដួលពេលលេងជាមួយ Athletic Bilbao៕