ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​​បានយកឈ្នះក្រុម​ជម្រើស​ជាតិ​អេហ្សីប​​​នៅ​ចុង​ម៉ោង​តាម​រយៈ​ការ​តែត​បាល់​បញ្ចូល​ទី​ដោយ​កីឡាករ Jose Gimenez ដោយរកបាន​៣​​ពិន្ទុ​​​​ក្នុង​ការ​ប្រកួត​​ពូល​ A នៃ​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​ FIFA World Cup 2018 នៅ​ប្រទេស​រុស្ស៊ី។

ក្រុមទាំងពីរបានសម្រុកគ្នាទៅវិញទៅមក ជាពិសេសអ៊ុយរុយហ្គាយមានឱកាសម្ដងហើយម្ដងទៀត រហូតដល់នាទី៨៩ទើប Jose Gimenez តែតបញ្ចូលទីឲ្យក្រុមមកពីអាមេរិកខាងត្បូង។

ក្រោយទទួលបាន៣ពិន្ទុ អ៊ុយរុយហ្គាយ​​មាន​៣​ពិន្ទុ​ឈរ​លេខ​២​ ខណៈ រុស្ស៊ី ស្ថិតនៅលើគេពូល A ដោយសារតែចំណេញគ្រាប់បាល់ច្រើនជាង៕

ទស្សនាវីដេអូហាយឡាយ៖