គ្រូបង្វឹក Gareth Southgate របស់តោកំណាចអង់គ្លេស បានតែងតាំង ខ្សែប្រយុទ្ធ Harry Kane ជាប្រធានក្រុមដើម្បីដឹកនាំការប្រកួតនៅ World Cup 2018 នៅប្រទេសរុស្សី ពីថ្ងៃទី ១៤ មិថុនា ដល់ ១៥ កក្កដា ខាងមុខនេះ។
បើទោះជាមិនបង្ហាញពីមូលហេតុនៃការជ្រើសរើសមួយនេះ លោក Southgate បានហៅ កីឡាករអង់គ្លេសវ័យ២៤ឆ្នាំថា ជាកីឡាករដែលមាន “គុណតម្លៃផ្ទាល់ខ្លួនដ៏ល្អ”។
នេះមិនមែនជាលើកទី ១ ទេ ដែលខ្សែប្រយុទ្ធអង់គ្លេស ទទួលបានតំណែងមួយនេះ។ កីឡាកររបស់ Spur រូបនេះធ្លាប់បានពាក់ស្លាកប្រធានក្រុមជម្រើសជាតិចំនួន ៤ លើករួចមកហើយកាលពីពេលកន្លងទៅ។
បើតាមការផ្សាយរបស់ BBC មុនជ្រើសយក Kane កីឡាករមួយរូបទៀតដែលលោក Southgate បានពិចារណាក្នុងការតែងតាំងធ្វើជាប្រធានក្រុមជម្រើសជាតិអង់គ្លេសនៅ World Cup ខាងមុខផងដែរ នោះគឺខ្សែបម្រើវ័យ២៧ឆ្នាំ Jordan Henderson របស់ Liverpool៕