អតីតខ្សែប្រយុទ្ធ Manchester City កីឡាករ Mario Balotelli បាននិយាយថារូបគេនៅតែស្រឡាញ់ ហើយចង់ចូលរួមជាមួយអតីតក្លឹបរបស់ខ្លួនវិញទោះបីទៅលេងដោយគ្មានតម្លៃខ្លួនក៏ទៅដែរឲ្យតែមានឱកាស។
ទោះបីជានៅទីនោះរូបមានសភាពលិចអណ្ដែតក្នុងអាជីព Balotelli និយាយថាគាត់ស្រឡាញ់និងនឹកពេលវេលាកាលនៅជាមួយក្លឹបហើយរូបគេនឹងប្រកែកឡើយ បើសិនមានឱកាសត្រឡប់ទៅវិញ។ កីឡាករសញ្ជាតិអ៊ីតាលីបាននិយាយក្នុង Sky Sport ថា៖
“ ខ្ញុំស្រឡាញ់ Man City ខ្ញុំស្រឡាញ់អ្នកគាំទ្រ Man City ខ្ញុំស្រឡាញ់ក្លឹបនេះ។ ខ្ញុំគួរតែត្រឡប់ទៅកាន់ City ដោយគ្មានតម្លៃខ្លួន សម្រាប់ខ្ញុំរយៈពេលដែលនៅជាមួយ Manchester City គឺជាដំណាក់កាលល្អបំផុតក្នុងជីវិតរបស់ខ្ញុំ”។
“ និយាយឲ្យស្មោះត្រង់ទៅខ្ញុំ កាលពីដំបូងខ្ញុំខ្ញុំពិបាកបន្តិចក្នុងការរស់នៅក្នុងទីក្រុងManchester ដែលវាខុសពីទីក្រុងឡុងដ៍ហើយខ្ញុំពិបាកបន្តិចមែននៅពេលនោះ។ ប៉ុន្តែបើនិយាយពីបាល់ទាត់ Manchester City គឺពិតជាអស្ចារ្យ ។ខ្ញុំរីករាយណាស់ដែលពួកគេបានធ្វើយ៉ាងល្អនៅរដូវកាលនេះហើយខ្ញុំសង្ឃឹមថាពួកគេនឹងបន្តឈ្នះក្នុងពានPremier League បន្តទៅទៀត”។
Balotelli រីករាយនឹងអាជីពនីកីឡដ្ឋាន Etihad ចន្លោះឆ្នាំ២០១០ដល់ទៅ២០១៣ ដោយរកបាន៣០គ្រាប់ក្នុងចំណោម៨០ប្រកួតឲ្យក្លឹបគ្រប់កម្មវិធីប្រកួតក្រោយចាកចេញពី Inter Milan ក្នុងតម្លៃ២៤លានផោន។