ក្លឹប​បិសាច​ក្រហម ​Manchester United ចង់​បាន​សម្រេច​កិច្ច​ព្រមព្រៀង​ឲ្យ​រួច​រាល់​ជាមួយ​តារា​បាល់​ទាត់​របស់​ក្លឹប​ Atletico Madrid កីឡាករ​ Antoine Griezmann ដោយ​ហ៊ាន​ឲ្យ​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​  Premier League។

កីឡាករ​សញ្ជាតិ​បារាំង ​ប៊ិះ​នឹង​បាន​មក​លេង​នៅ ​Old Trafford ទៅ​ហើយ​កាល​ពី​រដូវ​កាល​មុន ​ប៉ុន្តែ​រូប​គេ​ត្រូវ​បំពេញ​កាតព្វកិច្ច​ត្រូវ​បន្ត​នៅ​អេស្ប៉ាញ​ ដោយ​សារ​ក្លឹប​ចាប់​បម្រាម​មិន​ឲ្យ​ទិញ​ដូរ​កីឡាករ។ តម្លៃ​ផ្ដាច់​កុង​ត្រា​របស់​កីឡាករ​បារាំង​រូប​នេះ​គឺ​៩២​លាន​ផោន​ប៉ុន្តែ​វា​កើន​ឡើង​ដល់​រដូវ​កាល​ក្រោយ​ទាំង​ក្លឹប ​Barcelona និង​ Manchester United សុទ្ធ​តែ​រំពឹង​ថា​អាច​នាំ​យក​មក​ផ្ទះ​រៀង​ខ្លួន​មុន​ពេល​តម្លៃ​ឡើង​ជាង​នេះ។

Man Utd ដាក់​សំណើ​ទិញ​ Griezmann ក្នុង​តម្លៃ​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​ប្រវត្តិសាស្ត្រ​ ​Premier League ក្នុង​ខែ​មករា​នេះ
Man Utd ដាក់​សំណើ​ទិញ​ Griezmann ក្នុង​តម្លៃ​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​ប្រវត្តិសាស្ត្រ​ ​Premier League ក្នុង​ខែ​មករា​នេះ

Manchester United បាន​បង្កើត​គម្រោង​ទិញ​យក​ Girezmann ជា​បន្ទាន់​ដោយ​សារ​តែ​ខ្សែ​ប្រយុទ្ធ​​នាំ​មុខ​២​រូប​របស់​ក្លឹប​គឺ​ Romelu Lukaku និង ​Zlatan Ibrahimovic របួស​សារ​ជា​ថ្មី​ហើយ​គ្មាន​កីឡាករ​ដំណែង​លេខ​៩​ណា​ម្នាក់​ជំនួស។  Jose Mourinho បាន​ស្នើ​សុំ​ថ្នាក់​ដឹកនាំ ​Man Utd ឲ្យ​ទិញ ​Griezmann ហើយ​ក្លឹប​មាន​បំណង​ឲ្យ​ប្រាក់​ឈ្នួល​ក្នុង​តម្លៃ​ខ្ពស់​បំផុត​គឺ​៣​សែន​ផោន​ក្នុង​មួយ​សប្ដាហ៍។

តម្លៃ​នេះ​នឹង​លើស​ប្រាក់​ឈ្នួល​របស់​មិត្ត​រួម​ក្រុម​សញ្ជាតិ​បារាំង​ Paul Pogba ដែល​កំពុង​កាន់​កាប់​ប្រាក់​ឈ្នួល​ ២៩០០០០​ផោន​ហើយ​បើ​មក​អង់គ្លេស​មែន ​Griezmann នឹង​មាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ Premier League។

Lukaku ត្រូប​បាន​គេ​ដឹង​ថា​នឹង​ខក​ខាន​លេង​បាល់​២​សប្ដាហ៍​ហើយ ​Ibrahimovic ក៏​មិន​រំពឹង​ថា​ត្រឡប់​មក​វិញ​រហូត​ដល់​ខែ​កុម្ភៈ​ដោយ​សារ​របួស​ជង្គង់​រើ​ឡើង​វិញ៕