Arsene Wenger ជឿ​ថា​កាត​បន្ត​ដឹកនាំ ​Arsenal ​និង​បដិសេធ​មក​ដឹកនាំ ​Man Utd គឺ​ជា​ការ​សម្រេច​ចិត្ត​ត្រូវ​របស់​គាត់​ហើយ។

Wenger ធ្លាប់​បាន​គេ​ទាក់ទង​ឲ្យ​មក​ដឹកនាំ​ក្រុម​បិសាច​ក្រហម​ Manchester United ជំនួស​លោក​ Sir Alex កាល​ពី​ដើម​ទសវត្ស​ឆ្នាំ​២០០០​ តែ​លោក​បដិសេធ​ដោយ​លោក​បាន​ចូល​ស៊ុប​ក្នុង​ការ​ដឹកនាំ ​Arsenal ទៅ​ហើយ។

បុរស​វ័យ​៦៨​ឆ្នាំ​ និយាយ​ថា​គាំត់​មិន​បាន​ស្ដាយ​ក្រោយ​អ្វី​ទាំងអស់​ដែល​លោក​បាន​បដិសេធ​ឱកាស​ក្លាយ​ជា​អ្នក​ចាត់​ការ​ក្រុម​បិសាច​ក្រហម​​ដោយ​សារ​តែ​លោក​មាន​អារម្មណ៍​ស្រឡាញ់​កាំភ្លើងធំ​ងប់​ទៅ​ហើយ។

​ទេ!​ព្រោះ​ Arsenal គឺ​ជា​ក្ដី​ស្រឡាញ់​នៃ​ជីវិត​របស់​ខ្ញុំ​។ ខ្ញុំ​បដិសេធ​ជា​ច្រើន​ដង​​ណាស់​ទៅ​ហើយ​ៗ ខ្ញុំ​ក៏​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​នោះ​ពេល​នោះ​យើង​កំពុង​សាងសង់​កីឡដ្ឋាន​ Emirates”។

“ ខ្ញុំ​មិន​សោកស្ដាយ​ទេ​ពី​ព្រោះ​វា​គ្រាន់​តែ​ជា​ផ្លូវ​មួយ​ដែល​ខ្ញុំ​បាន​ឃើញ​ជីវិត​ខ្លួន​ឯង​សំខាន់​នៅ​ទី​នេះ​។ ខ្ញុំ​បាន​ជួប​ម្ចាស់​ក្លឹប​Man Utd លោក Martin Edward ប៉ុន្តែ​ក៏​មាន​មនុស្ស​ជា​ច្រើន​ទៀត​មក​ជួប​ខ្ញុំ​ដល់​ផ្ទះ​ប៉ុន្តែ​ខ្ញុំ​តែងតែ​ស្មោះ​ត្រង់​ជាមួយ​ក្លឹប​នេះ”។

សូម​បញ្ជាក់​ផង​ដែរ​ថា​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​នឹង​ប្រឈម​មុខ​ជាមួយ ​United លើក​ចុង​ក្រោយ​បំផុត​ក្នុង​ Premier League នៅ​រដូវ​កាល​នេះ​ក្នុង​ថ្ងៃ​អាទិត្យ​ មុន​ពេល​បញ្ចប់​អាជីព​គ្រូ​បង្វឹក​នៅ​កាំភ្លើង​ធំ​២២​ឆ្នាំ៕