ក្រុមម្ចាស់ជើងឯក Real Madrid បានយកឈ្នះក្រុមម្ចាស់ផ្ទះ Bayern Munich ក្នុងការប្រកួតពានរង្វាន់ Champions League វគ្គ៤ក្រុមចុងក្រោយជើងទី១។
ចូលវគ្គទី១ក្រុម Bayern Munich ហាក់ធ្វើបានល្អជាងដោយវាយសម្រុកទៅលើក្រុមភ្ញៀវយ៉ាងចាស់ដៃទោះបីជាកីឡាករសំខាន់២រូបគឺខ្សែប្រយុទ្ធ Arjen Robben និងខ្សែការពារ Boateng របួសប្ដូរចេញក៏ដោយ។ ខ្សែការពារស្លាប Joshua Kimmichរកបានគ្រាប់បាល់នាំមុខនៅនាទី២៨។
ប៉ុន្តែចុងវគ្គទៅហើយពោលគឺនាទី៤៤ខ្សែការពារស្លាបរបស់ Real Madrid កីឡាករ Marcelo រកបានគ្រាប់បាល់តាមស្មើវិញហើយលទ្ធផលបន្តដល់ចប់វគ្គទី១។
ចូលវគ្គទី២ Marco Asensio ដែលទើបប្ដូរចូលជំនួសIsco បានរកគ្រាប់បាល់ជ័យជម្នះឲ្យ Real Madrid បានសម្រេចនៅនាទី៥៧ហើយលទ្ធផលបន្តរហូតចប់ការប្រកួតតែម្ដង។
[youtube id=”tj7Sd66Jxrw”]