លោក​ Jose Mourinho ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ប្រាប់ ​Manchester United អន្ទង​យក ​Isco ពី​ Real Madrid ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​បាន​ទៅ​លេង​នៅ ​Manchester City ដែល​មាន​ព័ត៌មាន​ថា​ចង់​បាន​ដែរ​នោះ។

ក្លឹប​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​​ Manchester ទាំង​ពីរ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​សម្លឹង​មើល​ជើង ​Isco ខណៈ​ដែល​កីឡាករ​អេស្ប៉ាញ​ខាង​លើ​មិន​សូវ​មាន​ឱកាស​បាន​លេង​ពេញ​លេញ​នៅ​ឆ្នាំ​២០១៨​នេះ ​ក្រោយ​ Gareth Bale ជា​ពី​របួស​វិញ។ អនាគត​របស់​កីឡាករ​វ័យ​២៥​ឆ្នាំ​កំពុង​ស្ថិត​ក្នុង​មន្ទិល​មិន​ច្បាស់លាស់​នោះ​ទេ។

ទោះ​បី​មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ល្អ​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក​ ការ​មិន​បាន​ចូល​លេង​ពេញ​លេញ​គឺ​ជា​បញ្ហា​ចំពោះ​រូប​គេ​ហើយ។ លោក Zidane បាន​កំណត់​ពេល​វេលា​លេង​ចំពោះ​អតីត​កីឡាករ​ Malaga ទោះ​បី​ជា​រូប​គេ​មាន​ប្រជាប្រិយភាព​ចំពោះ​អ្នក​គាំទ្រ​ក៏​ដោយ។

ជា​លទ្ធផល​ការ​ផ្ទេរ​ទៅ​លេង​នៅ​ Premier League អាច​សាក​សម​ជា​នេះ។ ប្រភព​កាសែត Don Balon បាន​និយាយ​ថា​Manchester United និង​ City ចង់​បាន ​Isco ឲ្យ​ចាក​ចេញ​ពី ​Bernabeu ខណៈ​មេឃខៀវ​ជា​ក្លឹប​នាំ​មុខ​គេ​ ដែល​ប្រជែង​ក្នុង​រឿង​នេះ។ Pep បាន​ដឹង​ថា​ការ​បន្ថែម​ខ្សែ​បម្រើ​ពូកែ​បង្កើត​ឱកាស​ក្នុង​តំបន់​ប្រយុទ្ធ​គឺ​ជា​រឿង​ប្រសើរ​ទោះ​បី​ជា​មាន ​David Silva, Kevin De Bruyne និង ​Bernardo Silva នៅ​ក្នុង​ក្រុម​ជា​ស្រេច​ក៏​ដោយ។

Isco នឹង​លេង​ក្នុង​តួនាទី​នេះ​បាន​ល្អ​បំផុត ​ដូច​ដែល​អ្វី​រូប​គេ​បាន​លេង​នៅ ​Real Madrid ដូច​គ្នា។ អញ្ចឹង​ក៏​ដោយ​ United ក្លាយ​ថា ​Isco ផ្ទេរ​ទៅ​លេង​នៅ ​Etihad Stadium។​ ហើយ​លោក ​Jose ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ប្រាប់​ទៅ​ថ្នាក់​ដឹកនាំ​ក្លឹប​ឲ្យ​ធ្វើ​យ៉ាង​ល្អ​ចុះ​កុង​ត្រា​យក​ Isco ឲ្យ​បាន​។ ការ​យក​ឲ្យ​បាន​ពេល​ចប់​រដូវ​កាល​នេះ​ គឺ​ជា​អាទិភាព​បំផុត៕