World Cup គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​គ្មាន​កីឡាករ​ណា​ម្នាក់​ចង់​ខកខាន​នោះ​ទេ​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី!​ មាន​ពេល​ជា​ច្រើន​ដែល​កីឡាករ​មិន​អាច​ចូល​លេង​បាន​ទាំង​សោកស្ដាយ​ដោយ​សារ​តែ​របួស។ ពេល​នេះ​យើង​សូម​បង្ហាញ​ប្រិយមិត្ត​ពី​បញ្ជី​មួយ​ដែល​មាន​ឈ្មោះ​កីឡាករ​ល្បី​ៗ​មិន​បាន​លេង ​World Cup ដោយ​សារ​តែ​របួស។

១០-​Alfredo Di Stefano (អេស្ប៉ាញ)


កីឡាករ​ដើម​កំណើត​អាហ្សង់ទីន​តែ​លេង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​ មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​World Cup ដល់​ពី​២​គឺ​World Cup 1950និង​1954។​សំណាង​អាក្រក់​គាត់​នៅ​តែ​មិន​បាន​លេង​ព្រឹត្តិការណ៍​World Cup 1962 ដោយ​សារ​ប្រកួត​មិត្តភាព​ជាមួយ​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ។

៩- Romario (ប្រេស៊ីល)

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ខកខាន​បង្ហាញ​ខ្លួន​ក្នុង​World Cup 1998 នៅ​បារាំង​ដោយ​សារ​របួស​សាច់​ដុំ។

៨- Pep Guardiola (អេស្ប៉ាញ)

គ្រូ​បង្វឹក​Man City បច្ចុប្បន្ន​មិន​បាន​លេង​ក្នុង​ព្រឹត្តិការណ៍​World Cup 2002នៅ​កូរ៉េខាងត្បូង/ជប៉ុនន​នោះ​ទេ​បន្ទាប់​ពី​របួស​រយៈ​សរសៃ​សន្លាក់​ជង្គង់​ខាង​ស្ដាំ។

៧- Rio Ferdinand (អង់គ្លេស)

របួស​អំឡុង​ពេល​ហ្វឹកហាត់​​ដោយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ Ferdinand និង​Emile Heskey ធ្វើ​ឲ្យ​ខ្សែ​ការពារ​កណ្ដាល​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ខកខាន​បាន​លេង​។ ប្រធាន​ក្រុម​ Man Utd របួស​ត្រង់​សន្លាក់​ជង្គង់​ហើយ​ត្រូវ​បង្ខំ​ចិត្ត​អង្គុយ​មើល​​ការ​ប្រកួត​ World Cup 2010 ​ពី​អង់គ្លេស​ខណៈ​ការ​ប្រកួត​នៅ​អាហ្វ្រិកខាងត្បូង។

៦- Michael Ballack (អាល្លឺម៉ង់)

ការ​ខ្ទាស់​ជើង​ពី​ Kevin Prince Boateng បាន​ធ្វើ​ឲ្យ​ក្ដី​សុបិន​ទៅ​លេង​នៅ​World Cup 2010 ត្រូវ​បញ្ចប់​។​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អាល្លឺម៉ង់​របួស​ត្រង់​សន្លាក់​កែង​ជើង។

៥- David Beckham (អង់គ្លេស)


Backham បាន​លេង​ក្នុង​ព្រឹត្តិការណ៍​World Cup បី​សម័យ​កាល​រួច​ទៅ​ហើយ​ៗ​គាត់​ស្ទើរ​តែ​មាន​ឱកាស​លេង​លើក​ទី​៤​ប៉ុន្តែ​សំណាង​អាក្រក់​បាន​កើត​ឡើង​ចំពោះ​គាត់។​គាត់​រងរបួស​កែង​ជើង​អំឡុង​លេង​ឲ្យ​AC Milan ហើយ​ហើយ​របួស​ជា​មិន​ទាន់​ព្រឹត្តិការណ៍​World Cup 2010។

៤- Michael Owen

Owen ក៏​ជា​កីឡាករ​ម្នាក់​ទៀត​របស់​អង់គ្លេស​មិន​បាន​លេង​World Cup នៅ​អាហ្វ្រិកខាងត្បូង​ដោយ​សារ​របួស​ហើយ​រូប​គេ​អង្គុយ​មើល​ទូរទស្សន៍​ពី​អង់គ្លេស​ជាមួយ​Backham ។​អតីត​ខ្សែ​ប្រយុទ្ធ​ Liverpool, Real Madrid និង​Man Utd របួស​សរសៃពួរ​​ចំ​ពេល​គ្រូ​បង្វឹក​រើស​កីឡាករ​ចុង​ក្រោយ​ទៅ​លេង​World Cup។

៣- Lass Diarra (បារាំង)

ជំងឺ​ស្លេកស្លាំង​ដោយ​សារ​ខ្សោយ​គ្រាប់​ឈាម​​បាន​ប៉ះពាល់​ដល់​អេម៉ូក្លូប៊ីន​ធ្វើ​ឲ្យ​ការ​បញ្ជូន​អុកស៊ីហ្សែន​ក្នុង​រាងកាយ​ត្រូវ​រាំងស្ទះ​រូប​គេ​មិន​បាន​លេង​ក្នុង​World Cup 2010 នោះ​ទេ។​កាល​នោះ​រូប​គេ​លេង​ឲ្យ​ក្រុម​Real Madrid បាន​ល្អ​បំផុត​។

២-​Radamel Falcao (កូឡុំប៊ី)

ខ្សែ​ប្រយុទ្ធ​មាន​រហស្សនាម​ថា Tiger ម្នាក់​នេះ​មិន​បាន​លេង​World Cup 2014នៅ​ប្រេស៊ីល​នោះ​ទេ។ Falcao របួស​សន្លាក់​ជើង​ក្នុង​ការ​ប្រកួត​មួយ​ឲ្យ​Monaco។

១- Marco Reus (អាល្លឺម៉ង់)

Reus ក៏​មិន​បាន​ធ្វើ​ដំណើ​ទៅ​ប្រេស៊ីល​ដូច​គ្នា​ដែរ។ តារា​ប្រយុទ្ធ​របស់​Borussia Dortmund ​បាន​របួស​កែង​ជើង​អំឡុង​ប្រកួត​មិត្តភាព​មុន​ទៅ​លេង​World Cup ជាមួយ​ជម្រើស​ជាតិ​អាមិននៀ៕