រដូវ​ដោះ​ដូរ​កីឡាករ​ប្រហែល​ជា​មិន​ទាន់​ត្រូវ​បិទ ​នៅ​ថ្ងៃ​ទី​៣១​សីហា​​នេះ​ទេ​ ​ប៉ុន្តែ​មិន​មាន​ន័យ​ថា​ក្របខ័ណ្ឌ​ Bundesliga ​មិន​បើក​គម្រោង​ទិញ​ដូរ​កីឡាករ​សម្រាប់​ត្រៀម​ឆ្នាំ​ដែរ នឹង​មាន​កីឡាករ​ចំណូល​ថ្មី​ជា​ច្រើន​នាក់​ទៀត​​បង្ហាញ​មុខ​ក្នុង​ឆ្នាំ​២០១៧/២០១៨​។

ដោយ​ឡែក​កីឡាករ​១១​នាក់​ បាន​សម្រេច​ជោគជ័យ​ក្នុង​ផ្ទេរ​ហើយ​ក្នុង​ក្របខ័ណ្ឌ ​Bundesliga នឹង​មាន​កីឡាករ​ប៉ុន្មាន​រូប​ដែរ​ ដែល​បាន​បង្ហាញ​ពី​ឥទ្ធិពល​នៃ​វិស័យ​បាល់ទាត់​អាល្លឺម៉ង់៖

ចង់​ដឹង​ថា​កីឡាករ​រូប​ណា​នោះ​មើល​ខាង​ក្រោម៖

  1. អ្នក​ចាំ​ទី​៖ Ron-Robert Zieler (ពី ​Leicester City ទៅ​  VfB Stuttgart)
  2. ខ្សែ​ការពារ​ស្ដាំ៖ Carlos Salcedo (ពី​ក្លឹប ​Chaivas Guadalajara ទៅ ​Eintracht FrankFurt ខ្ចី​ជើង)
  3. ខ្សែ​ការពារ​កណ្ដាល៖ Niklas Sule (ពី ​Hoffenheim​ទៅ ​Bayern Munich)
  4. ខ្សែ​ការពារ​កណ្ដាល​៖ John Anthony Brooks (ពី ​Hertha Berlin ទៅ Wolfsburg)
  5. ខ្សែ​ការពារ​ឆ្វេង​៖ Bastian Oczipka (ពី ​Eintracht Frankfurt ទៅ Schalke)
  6. ខ្សែ​បម្រើ​កណ្ដាល​៖ Corentin Tolisso (ពី​ Lyon ទៅ Bayern Munich)
  7. ខ្សែ​បម្រើ​កណ្ដាល​៖​​Mahmoud Dahoud (ពី​ Borussia Mönchengladbach ទៅ Borussia Dortmund)
  8. ខ្សែ​ប្រយុទ្ធ៖Jean-Kevin Augustin (ពី​ Paris Saint-Germain ទៅ RB Leipzig)
  9. ខ្សែ​បម្រើ​ប្រយុទ្ធ៖ James Rodriguez (ពី​ Real Madrid ទៅ Bayern Munich, ខ្ចី​ជើង)
  10. ខ្សែ​ប្រយុទ្ធ​ស្លាប​៖Vincenzo Grifo (ពី​ Freiburg ទៅ Borussia Mönchengladbach)
  11. ខ្សែ​ប្រយុទ្ធ៖ Serge Gnabry (ពី​ Bayern Munich ទៅ  Hoffenheim,ខ្ចី​ជើង)