ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ​នឹង​ឡើង​ទៅ​កាន់​កំពូល​តារាង​ FIFA World Ranking បន្ទាប់​ពី​លើក​ពាន ​Confederation Cup ក្រោយ​ឈ្នះ​ឈីលី​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។

ប្រេស៊ីល​បាន​កាន់កាប់​អំណាច​កំពូល​តារាង​នេះ ​ចាប់​តាំង​ពី​ខែ​មេសា​ ប៉ុន្តែ​ម្ចាស់​ជើង​ឯក​ពិភពលោក​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ក្នុង​ការ​ទម្លាក់​យក្ស​ប្រេស៊ីល​ពី​បល្ល័ង្គ​នេះ​ ក្នុង​រយៈកាល​២​ឆ្នាំ​ចុង​ក្រោយ។ អាល្លឺម៉ង់​នឹង​ឡើង​ផ្លោះ​២​លេខ​រំលង​ប្រេស៊ីល​ និង​អាហ្សង់ទីន​មក​ឈរ​លេខ​១​វិញ។

ចំណែក​ម្ចាស់​ជើង​ឯក​អ៊ឺរុប​ ព័រទុយហ្គាល់ ​ដែល​ទទួល​បាន​លេខ​៣ក្នុង​ Confederation Cup​នឹង​ឡើង​៤​ចំណាត់​ថ្នាក់​មក​លេខ​៤​ក្នុង​តារាង​ ខណៈ​ឈីលី​នឹង​ធ្លាក់​មក​លេខ​៧​ក្រោយ​​ពេល​ឈ្នះ​ត្រឹម​តែ​មួយ​ប្រកួត​នៅ​រុស្សី​ មុន​ឡើង​មក​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ស្វីស​នឹង​ឡើង​៤​ចំណាត់​ថ្នាក់​មក​លេខ​៤​ ខណៈ​ប៉ូឡូញ​បាន​ឡើង​មក​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​របស់​ខ្លួន ​គឺ​លេខ​៦​ខណៈ​លេខ​អស់​ខ្ពស់​បំផុត​របស់​ក្រុម​មួយ​លេខ​គឺ​លេខ​១០ ​កាល​ពី​ខែ​មិថុនា។ ប៉ូឡូញ​មិន​ដែល​បាន​ឈរ​ក្នុង​លំដាប់​ Top 15 តែ​ជ័យជម្នះ​លើ​រូម៉ានី​ក្នុង​ជម្រុះ​ World Cup នឹង​ឲ្យ​ពួក​គេ​ឡើង​ចំណាត់​ថ្នាក់។

កូឡុំប៊ី បារាំង និង​បែលហ្សិក​នឹង​ម្នាក់​ត្រូវ​ធ្លាក់​ចំនួន​៣​លេខ​ទៅ​ចំណាត់​ថ្នាក់​ទី​៨,៩,១០​N បន្តបន្ទាប់​គ្នា។ ប៉េរូ លេខ​១៤(​ឡើង​មួយ​លេខ) អ៊ីស្លង់​លេខ​១៩​(​ឡើង​៣​កាំ) អៀកឡង់ខាងជើង​លេខ​២២(​ឡើង​៦​កាំ) ដែល​សុទ្ធ​តែ​បាន​បំបែក​កំណត់​ត្រា​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​។ ស៊ុយអែត​ឡើង​១៦​កាំ​ពី​លេខ​៣៤​មក​១៨​ដោយសារ​ឈ្នះ​បារាំង​ខណៈ​ហៃទី​ឡើង​១៥​លេខ​(ចំណាត់​ថ្នាក់​៤៩)។

បែប​ណា​ក្ដី! ​នេះ​មិន​មែន​ដំណឹង​ល្អ​សម្រាប់​ហុល្លង់​នោះ​ទេ​ដោយ​ឈរ​លេខ​៣២​(ធ្លាក់​មួយ​កាំ) ដែល​ជាចំណាត់​ថ្នាក់​អាក្រក់​បំផុត​របស់​ខ្លួន​សហរដ្ឋអាមេរិក​ធ្លាក់​១២​កាំ​ដល់​លេខ​៣៥​ហើយ​ហុងគ្រី​ដាំដូង​ចុះ​ក្រោម​ដល់​ទៅ​២៤​កាំ​ទៅ​លេខ​៥៧។

មិកស៊ិក​ស្ថិត​ក្នុង​ចំណាត់​ថ្នាល់​លើ​គេ​ក្នុង​តំបន់ CONCACAF​ដោយ​ឈរ​លេខ​១៦​ខណៈកូស្ការីការ​ធ្លាក់​៦​លេខ​(២៦) តែ​យ៉ាង​ណា​ពួក​គេ​នៅ​មាន​ឱកាស​ឡើង​បន្ត​ទៀត​ក្រោយ​ចូល​រួម​ពាន​​ Gold Cup ខែ​ក្រោយ។

អេហ្ស៊ីប​នៅ​តែ​ជា​ក្រុម​លំដាប់​ពូល​ក្នុង​តំបន់​អាហ្វ្រិក​ ទោះ​បី​ជា​ធ្លាក់​៤​កាំ​ទៅ​លេខ​២៧​ដោយ​តាម​ពី​ក្រោយ​សាធារណៈរដ្ឋ​កុងហ្គូ។ នៅ​អាស៊ី​ អ៊ីរ៉ង់​នៅ​តែ​ស្ដេច​ក្នុង​តំបន់​ដោយ​ឡើង​មក​លេខ​២៣ ​ដោយ​សារ​ជោគជ័យ​ក្នុង​ World cup។ ក្រុម​បន្ទាប់​គឺ​អូស្រ្តាលី​(លេខ៤៤)​និង​ជប៉ុន​លេខ​៤៥។

តែ​យ៉ាង​ក្ដី​! ចំណាត់​ថ្នាក់​ផ្លូវការ​របស់​ FIFA World Ranking នឹង​បន្ទាន់​សម័យ​កាល​នៅ​ថ្ងៃ​ទី​៦​កក្កដា​នេះ៕

JULY FIFA RANKING TOP 20
1. Germany
2. Brazil
3. Argentina
4. Portugal
5. Switzerland
6. Poland
7. Chile
8. Colombia
9. France
10. Belgium
11. Spain
12. Italy
13. England
14. Peru
15. Croatia
16. Mexico
17. Uruguay
18. Sweden
19. Iceland
20. Wales

ប្រភព៖ espn