ខ្សែការពារ Dani Carvajal ថា លោក Fernando Hierro ជាមនុស្សសាកសមបំផុតសម្រាប់តំណែងគ្រូជម្រើសជាតិអេស្ប៉ាញនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018។

សមាជិករបស់ Real Madrid បានបន្ថែមថា៖ សម្រាប់គំនិតខ្ញុំ លោក Hierro គឺជាមនុស្សដ៏សាកសមបំផុតសម្រាប់ការដឹកនាំក្រុមជម្រើសជាតិ គាត់គឺជាអ្នកដឹកនាំដល់មានភាពទទួលខុសត្រូវបំផុត គាត់គឺជាគ្រូបង្វឹកដ៏ល្អហើយពួកយើងនឹងគាំទ្រគាត់រហូតដល់ទីបញ្ចប់។

លោក Julen Lopetegui ត្រូវបានដកតំណែងជាគ្រូបង្គោល មិនដល់២៤ម៉ោងផង ក្រោយយល់ព្រមដឹកនាំ Real Madrid ហើយសហព័ន្ធបាល់ទាត់អេស្ប៉ាញចាត់ទុកថា ការយល់ព្រមទៅក្រុមជើងឯក Champions League ចំពេលសមាជិកទាំងអស់កំពុងតែផ្ដោតលើ World Cup នេះ ជារឿងទង្វើមិនសមរម្យ។

លោក Hierro ដែលបញ្ចប់អាជីពបាល់ទាត់នៅ Bolton កាលឆ្នាំ២០០៤/២០០៥ បានដឹកនាំក្រុមគោជល់ឆ្លងផុតក្នុងពូល B នៅព្រឹត្តិការណ៍​ FIFA World Cup 2018 ដោយត្រូវបន្តជួបជាមួយម្ចាស់ផ្ទះរុស្ស៊ីនៅវគ្គ១៦ក្រុមចុងក្រោយ។