វីរបុរសក្រុមតោខៀវ John Terry បាននិយាយថា ពេលនេះគាត់ចាកចេញពី Chelsea ហើយនឹងខ្ញុំត្រឡប់ទៅវិញក្នុងតួនាទីជាគ្រូបង្វឹក។ នេះគឺជាសម្ដីរបស់កីឡាករវ័យ៣៦ឆ្នាំនិយាយក្នុងពិធីចុះកុងត្រាជាមួយ Aston Villa។
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសបានយល់ព្រមចុះកុងត្រារយៈពេល១ឆ្នាំលេងនៅ Aston Villa ហើយលោកថាសម្លឹងមើលការងារជាគ្រូបង្វឹកនាពេលអនាគត។ គោលបំណងដឹកនាំតោខៀវទៅថ្ងៃអនាគតគឺជាអ្វីដែលលោកបានពិភាក្សាជាមួយអតីតមិត្តរួមក្រុម Frank Lampard។
” នេះជាគោលដៅរបស់ពួកយើង។ ខ្ញុំនិង Lamps បាននិយាយគ្នារួចហើយ។ខ្ញុំមិនគិតថាអ្នកមានក្ដីសុបិនខ្ពស់ពេកទេ។ ខ្ញុំតែងតែចង់ធ្វើឲ្យល្អហើយChelsea គឺជាកន្លែងមួយដែលខ្ញុំនៅតែគិតទៅថ្ងៃអនាគត”។
Terry ត្រូវបានកោះហៅដោយសហព័ន្ធបាល់ទាត់អង់គ្លេស ខណៈប្រធានស្ថាប័នខាងលើបានលើកទឹកចិត្តឲ្យកីឡាកររូបនេះ ពង្រឹងបន្ថែមក្នុងការដឹកនាំក្រុមយុវជនជម្រើសជាតិអង់គ្លេស៕