ក្រុម​ស្ដេច​ស​ Real Madrid នឹង​លក់​​ Gareth Bale ឲ្យ​ប្រសិន​បើ​ក្លឹប​បិសាច​ក្រហម​ Manchester​ United ​យល់​ព្រម​សំណើ​៨៥​លាន​ផោន​នេះ​បើ​តាម​ប្រភព ​Metro។

Real Madrid tell Jose Mourinho their asking price for Gareth Bale

កីឡាករ​វ័យ​២៨​ឆ្នាំ​លេង​ក្នុង​ដំណែង​ប្រយុទ្ធ​ស្លាប​ស្ដាំ​រូប​នេះ ​មិន​បាន​បង្ហាញ​ខ្លួន​ឲ្យ​ Real Madrid តាំង​ពី​ចុង​ខែ​តុលា​មក​ម្ល៉េះ​ ដោយសារ​របួស​សាច់​ដុំ​កំភួន​ជើង។ ប៉ុន្តែ​រូប​គេ​នឹង​អាច​ត្រឡប់​មក​វិញ​ក្រោយ​ជា​ពី​របួស​ ហើយ​នឹង​អង្គុយ​កៅអី​បម្រុង​សិន ​ព្រោះ​រូប​គេ​មិន​អាច​លេង​បាន​ភ្លាម​នោះ​ទេ។Image result for gareth bale injuryប្រភព Sunday Mirror រាយការណ៍​ថា​ Madrid បាន​ធុញ​ទ្រាន់​ជាមួយ​នឹង​បញ្ហា​របួស​ដ៏​រ៉ាំរ៉ៃ​របស់ ​Bale ​ហើយ​ពួក​គេ​ព្រម​ទទួល​សំណើរ​ ប្រសើន​បើ​ក្លឹប​ណា​មួយ​ដេញ​ថ្លៃ​យក​កីឡាករ​ជម្រើស​ជាតិ​វែល​រូប​នេះ​ទៅ។ បិសាច​ក្រហម​ Man Utd មាន​ចំណាប់អារម្មណ៍​ចង់​បាន ​Bale យូរ​មក​ហើយ ពិសេស​លោក Jose Mourinho ធ្លាប់​ទម្លាយ​ថា​ លោក​នឹង​ទិញ​យក ​Bale បើ​កីឡាករ​ម្នាក់​នេះ​ត្រូវ​បាន​ក្លឹប​ដាក់​លក់​ឬ​ទំនេរ​។

Real Madrid tell Jose Mourinho their asking price for Gareth Bale

គ្រូ​បង្វឹក​ព័រទុយហ្គាល់​ចង់​ឲ្យ ​Manchester United ចុះ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​ម្នាក់ ​​ប៉ុន្តែ​ពួក​គេ​បរាជ័យ​ក្នុង​ការ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ស្លាប​ Ivan Perisic ពី ​Inter Milan។

កុង​ត្រា​របស់​ Bale ជាមួយ​ក្រុម​ស្ដេច​ស​ផុត​កំណត់​នៅ​ឆ្នាំ​២០២២ ​ប៉ុន្តែ​ Madrid មិន​អាច​ទុក​កីឡាករ​រូប​នេះ​ ដើម្បី​តែ​ព្យាបាល់​របួស​ទៀត​នោះ​ទេ៕