អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានបង្ហើបអោយដឹងអំពីបញ្ជីកីឡាករមួយចំនួន ដែលលោកមានបំណងចង់នាំចូលក្រុមនារដូវក្ដៅនេះ ក្នុងមានខ្សែបម្រើឆ្នើមៗ 6 កំពុងស្ថិតក្រោមការតាមដានរបស់
លោក។ ខណ់ៈដែលប្រធានក្រុមបច្ចុប្បន្នរបស់បិសាចក្រហមគឺ​ Michael Carrick ត្រៀមនិងចូលនិវត្តន៍នាចប់រដូវកាលនេះ
ព្រមជាមួយខ្សែបម្រើប្រយុទ្ធ Maroune Fellaini ដែលនឹងចាកចេញពីក្លឹបផងដែរនោះ ពួកគេត្រូវស្វែងរកកីឡាករល្អៗ
ថ្មីបន្ថែមទៀត​ ដើម្បីបំពេញចន្លោះប្រហោងទាំងនេះ។ ខាងក្រុមនេះគឺជាបញ្ជីឈ្មោះខ្សែបម្រើ 6 នាក់ដែល Man Utd កំពុងចាប់អារម្មណ៍:

1. Toni Kroos (Real Madrid)


ខ្សែបម្រើរបស់ Real Madrid ម្នាក់នេះប៊ិះតែនិងកុងត្រាជាមួយ Man Utdទៅហើយកាលពីជំនាន់ David Moyes នៅដឹកនាំ
តែក៏ខកខានទៅវិញ។

2. Willian (Chelsea)


ខ្សែបម្រើប្រយុទ្ធដែលទើបស៊ុតចូលក្រុម Barcelona កាលពីប៉ុន្មានថ្ងៃមុននោះ ក៏ចង់ចាកចេញពី Chelsea ផងដែរដោយសារតែមិនសូវបានជាប់ជម្រើសដំបូង។

3. Victor Wanyama (Tottenham Hotspur)

កីឡាកររូបនេះមិនមែនជាខ្សែបម្រើល្អជាងគេនោះទេ តែសមត្ថភាពរបស់គេអាចធ្វើជាកីឡាករបម្រុងនិង​ ជាខ្សែបម្រើជម្រើសទី២បាននៅMan U។

4. Jean Michael Seri (Nice)

កីឡាករតម្លៃខ្លួន៣៥លានផោនរូបនេះ ជាអ្នកបញ្ជូនបាល់ដ៏ល្អបំផុតម្នាក់នៅអឺរ៉ុប ហើយអាចលេងបាន៩០នាទីពេញ គ្រប់ប្រកួត ។ Barcelona ក៏ធ្លាប់បានព្យាយាមតាមទិញកីឡាករម្នាក់នេះផងដែរ តែមិនជោគជ័យ។

5. Jorginho (Napoli)

កីឡាករវ័យ២៦ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថា ជាកីឡាករដែលមានស្ទាយលេងបាល់ល្អជាងគេនៅ Seria A។
គេអាចលេងជាខ្សែការពារផង និងខ្សែប្រយុទ្ធផង បើសិនជាចាំបាច់។ តែ Man U រាងពិបាកបន្ដិចហើយព្រោះ Liverpool
ក៏ចង់បាន Jorginho នេះដែរ ដើម្បីទុកជំនួស Emre Can ដែលអាចចេញទៅ Juventus នៅរដូវកាលក្រោយ។

6. Sergej Milinkovic-Savic (Lazio)

ខ្សែបម្រើសញ្ជាតិស៊ែប៊ី រូបនេះទើបតែមានវ័យ២៣ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែសមត្ថភាពដ៏អស្ចារ្យរបស់គេបានទាក់ទាញក្លឹបធំៗជាច្រើនអោយចូលខ្លួនតថ្លៃយករូបគេ ដូចជា Man U, Real Madrid, Juventus និង Chelsea ជាដើម៕

Besoccer