កំពូល​កីឡាករ ​Cristiano Ronaldo​ ធ្លាប់​មាន​កំណត់​ត្រា​មួយ​នៅ​អង់គ្លេស​កាល​ពី​គេ​នៅ​លេង​ Manchester United ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ​មិន​ទាន់​មាន​នរណា​អាច​បំបែក​បាន​នោះ​ទេ​ ​គឺ​ Ronaldo បាន​ក្លាយ​ជា​កីឡាករ​ដែល​អាច​ស៊ុត​បញ្ចូល​ទី​បាន​ដល់​ទី​៤២​គ្រាប់​នា​គ្រប់​ការ​ប្រកួត​ ក្នុង​មួយ​រដូវ​កាល​ដោយ​ប្រើ​ពេល​ត្រឹម​តែ​៤៩​ប្រកួត​ប៉ុណ្ណោះ ។

កំណត់ត្រា​នេះ​គាត់​ធ្វើ​បាន​កាល​ពី​រដូវកាល​២០០៧-២០០៨ ជាមួយ ​Manchester United។ តែ​កំណត់​ត្រា​ដ៏​អស្ចារ្យ​នេះ​ហាក់​មិន​មាន​សុវត្ថិភាព​នោះ​ទេ​ ខណៈ​ដែល​តារា​ជើង​ស៊ុត​ Harry Kane បាន​ធ្វើ​ព្យុះភ្លៀង​គ្រាប់​បាល់​ស្ទើរ​គ្រប់​ការ​ប្រកួត​នា​រដូវ​កាល​នេះ​ ដោយ​គេ​រក​បាន​៣៥​គ្រាប់​ហើយ​ត្រឹម​តែ​៣៦​ប្រកួត​ប៉ុណ្ណោះ​ ខណៈ​ដែល​ការ​ប្រកួត​របស់​ក្រុម ​Tottenham Hotspur​ នៅ​សល់​ប្រហែល​៣​ខែ​ទៀត​ទើប​ចប់។​

បើ​តាម​ការ​ប៉ានស្មាន​ Kane អាច​បំបែក​កំណត់​ត្រា​មួយ​នេះ​នៅ​មុន​ចប់​រដូវ​កាល​ ដោយសារ​ការ​ប្រកួត​ក្នុង​លីក​នៅ​សល់​រហូត​ដល់​ទៅ​១០​ប្រកួត​ឯណោះ។ ក្នុង​ពាន​FA Cup​ ពួកគេ​បាន​ឡើង​ទៅ​វគ្គ​បន្ដ​ក្រោយ​យក​ឈ្នះ  Rochadale ៦ទល់និង១។ ខណៈ​ក្នុង​ពាន​អឺរ៉ុប ​UEFA Champion League​, Spur ត្រូវ​លេង​ជើង​ទី​២​ ជាមួយ ​Juventus ក្រោយ​ស្មើ​គ្នា​ ២-២ នៅ​ទឹក​ដី​អ៊ីតាលី។

Spur ​ជា​ក្រុម​ដែល​លេង​ខ្លាំង​នៅ​ក្នុង​ដី​ ជាក់​ស្ដែង​ពួកគេ​បាន​បំបាក់​ក្រុម​យក្ស​ Real Madrid៣​ទល់​និង​១ ​យ៉ាង​គួរ​អោយ​ភ្ញាក់​ផ្អើល​។ កាល​ពី​ដើម​រដូវ​កាល​គ្មាន​នរណា​ជឿ​ថា​ក្រុម​មាន់​ខ្នាយ​មាស​នេះ​ អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូល​បាន​នោះ​ទេ​ដោយសារ​តែ​មាន​ក្រុម​ខ្លាំងៗ​ជា​ច្រើន​ដូច​ជា Real Madrid និង Borussia Dortmund ជាដើម។

នា​ជំនួប​ជើង​ទី​២ ​ជាមួយ ​Juventus​ ពួក​គេ​ត្រូវ​ការ​ត្រឹម​តែ​សូន្យ​ស្មើ​ប៉ុណ្ណោះ ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ដ។ ចាំ​មើល​ទាំង​អស់​គ្នា​តើ Harry Kane ​អាច​បំបែក​កំណត់ត្រា​របស់ Ronaldo ​បាន​រឺ​អត់?

 

 

The Sun