ក្រោយ​ពី​ស៊ុត​ចូល​៤​គ្រាប់​ម្នាក់​ឯង​កាល​ពី​យប់មិញ​ Antoine Griezmann​ បាន​ធ្វើ​អោយ ​Barcelona ​កាន់​តែ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​អនាគត​ម្ចាស់​អាវ​លេខ​៧​របស់​ខ្លួន​ម្នាក់​នេះ​។

Griezmann​ គឺ​ជា​គោលដៅ​ទិញ​ចូល​ដ៏​សំខាន់​បំផុត​របស់​ក្លឹប​យក្ស​មួយ​នេះ​ នៅ​ពេល​ទីផ្សារ​ដោះដូរ​បើក​នៅ​រដូវ​ក្ដៅ​នេះ។​ បើ​តាម​របាយការណ៍​ពី​កាសែត​ ​Sport ​បាន​អះអាង​ថា​ កីឡាករ​ជម្រើសជាតិ​បារាំង​រូប​នេះ​ បាន​ព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​រួចរាល់​ហើយ​ជាមួយ ​​Barcelona​ ហើយ​ការ​ផ្ទេរ​អាច​នឹង​កើត​ឡើង​នៅ​ពេល​ចប់​រដូវ​កាល​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក ​Diego Simone ​គ្រូ​បង្វឹក​ Athletico Madrid ឆ្លើយ​តប​ទៅ ​និង​ពាក្យ​ចចាមអារ៉ាម​នេះ​ថា​ Griezmann មិន​បាន​ដឹង​អំពី​រឿង​នេះ​ទេ​ ហើយ​គេ​និង​មិន​អាន​សូម្បី​តែ​ចំណង​ជើង​ព័ត៌មាន។

Barcelona ត្រូវ​ការ​កីឡាករ​ម្នាក់​ទៀត​ដើម្បី​ពាក់​អាវ​លេខ​7​របស់​ខ្លួន​ ហើយ​តាម​មើល​គ្មាន​នរណា​ដែល​សាក​សម​ និង​លេខ​នេះ​ជាង Antoine Griezmann ​នោះ​ទេ។​ កាល​ពី​ខែ​មុន​ Philippe Coutinho ​ត្រូវ​បាន​គេ​សម្រេច​អោយ​ពាក់​អាវ​លេខ​14​ ដើម្បី​ទុក​អាវ​លេខ ​7​ អោយ​នៅ​ទំនេរ​ ដែល​​នេះ​ជា​សញ្ញា​ប្រាប់​ថា​ លេខ​នេះ​គឺ​សម្រាប់​តែ Griezmann ​ប៉ុណ្ណោះ៕

Besoccer