ក្រុម ​Manchester United បាន​ធ្វើ​ការ​វាយ​បក​យ៉ាង​សាហាវ​ទៅ​លើ​ក្រុម ​Crystal Palace ដោយ​លទ្ធផល​២​ទល់​៣​ក្នុង​ការ​ប្រកួត​ពាន ​Premier League សប្ដាហ៍​ទី​២៩​កាល​ពី​យប់​មិញ។

ក្រុម​ម្ចាស់​ផ្ទះ ​Crystal បាន​ធ្វើ​ការ​នាំ​មុខ​មុន​នៅ​នាទី​១១​ដោយ​កីឡាករ​ Andros Townsend លទ្ធផល​នេះ​បន្ត​ចប់​វគ្គ​ទី​១​ចូល​វគ្គ​ទី​២​ក្រុម​ Crystal បាន​ធ្វើ​ការ​នាំ​មុខ​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ Partick van Aanholt​។​ប៉ុន្តែ​នាទី​៥៥​ខ្សែ​ការពារ​ Chris Smalling ក្រោយ​ទទួល​បាន​បាល់​ពី​ Antonio Valencia។

នាទី​៧៦​ Rumelu Lukaku តាម​បាន​ស្មើ​វិញ​​ធ្វើ​ឲ្យ​ក្រុម​លោក ​Jose Mourinho ធូរ​ទ្រូង​បន្តិច។​ប៉ុន្តែ​ចុង​ម៉ោង​ទៅ​ហើយ​ ភាព​ធូរ​ទ្រូង​បាន​ក្លាយ​ជា​រឿង​សប្បាយ​ក្រោយ​ខ្សែ​បម្រើ​ Nemanja Matic រក​បាន​គ្រាប់​បាល់​ទី​៣​ ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ដំបូង​របស់​គាត់ដែរ។

ទី​បំផុត ​Man Utd យក​បាន​បី​ពិន្ទុ​ទាំង​ព្រលឹង​ចុង​សក់​​ហើយ​ឡើង​មក​ឈរ​លេខ​២​ក្នុង​តារាង​លីក​ដដែល​ ដោយ​មាន​​៦២​ពិន្ទុ​លើស​ក្រុម​លេខ​៣ ​Liverpool ២​ពិន្ទុ​៕

[youtube id=”o-sc5STvS6A”]