ក្រុមជម្រើសជាតិអ៊ុយរុយហ្គាយបានយកឈ្នះក្រុមជម្រើសជាតិព័រទុយហ្គាល់២ទល់នឹង១ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018​ វគ្គ១៦ក្រុមចុងក្រោយ។

២គ្រាប់របស់ក្រុមជើងឯក២សម័យរកបានដោយខ្សែប្រយុទ្ធ Edinson Cavani នៅវគ្គទី១មួយគ្រាប់ និង វគ្គទី២មួយគ្រាប់ ខណៈគ្រាប់បាល់តែមួយគត់របស់ក្រុមជើងឯក Euro 2016 រកបានដោយខ្សែការពារ Pepe។

គួរបញ្ចាក់ថា ក្រោយពីទទួលបានជ័យជម្នះ អ៊ិយរុយហ្គាយនឹងបន្តដំណើររបស់ខ្លួនទៅប៉ះជាមួយក្រុមជើងឯកឆ្នាំ១៩៩៨បារាំងនៅវគ្គ៨ក្រុមចុងក្រោយជាបន្តទៀត។