ខ្សែ​បម្រើ​ស្លាប​របស់​​ Real Madrid កីឡាករ​ Marco Asensio ​មិន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ប្ដូរ​ទៅលេង​នៅ​ក្លឹប​បារាំង ​PSG នោះ​ទេ ​​ខណៈ​រូប​គេ​ក៏​ធ្លាប់​ត្រូវ​បាន ​Barcelona ចាប់​អារម្មណ៍​កាល​នៅ​ជា​យុវវ័យ​។

Asensio វ័យ​២១​ឆ្នាំ​បាន​បង្ហាញ​ថ្វី​ជើង​យ៉ាង​ល្អ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​ដើម​រដូវ​កាល​នេះ ​ដោយ​ទាត់​បញ្ចូល​ទី​បាន​៤​គ្រាប់​ក្នុង​៦​ប្រកួត​គ្រប់​ពាន​រង្វាន់​ឲ្យ​ Real Madrid ។កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​ដែល​បាន​មក​ដល់​ Real Madrid ក្រោយ​ចាក​ចេញ​ពី​ក្លឹប​ Mallorca ក្នុង​ឆ្នាំ ២០១៤ ធ្លាប់​ត្រូវ​បាន​ពិចារណា​ថា ​ជា​កីឡាករ​វ័យក្មេង​មាន​ទេពកោសល្យ​ដ៏​ភ្លឺស្វាង​ក្នុង​ពិភពលោក។

បែប​ណា​ក្ដី​! ក្នុង​ពេល​ថ្មី​ៗ​នេះ ​រូប​គេ​មាន​ព័ត៌មាន​ជាប់​ទាក់ទង​ទៅ​លេង​នៅ​PSG ប៉ុន្តែ​រូប​គេ​សប្បាយ​ចិត្ត​ដែល​នៅ​លេង​ជាមួយ ​Real Madrid ។ និយាយ​ក្នុង​កាសែត​ COPE, Asensio និយាយ​ដូច្នេះ៖” ខ្ញុំ​មិន​ដឹង​​ថា​ខ្ញុំ​មាន​តម្លៃ​នោះ​ទេ​​ជាមួយ​នឹង​តម្លៃ​ខ្លួន​ផ្ដាច់​កុង​ត្រា​នោះ​។ ប្រសិន​បើ​ខ្ញុំ​ទៅ​លេង​នៅ ​PSG ? មិន​អាច​ទេ​ ដោយ​សារ​តែ​ខ្ញុំ​រីករាយ​នៅ​ជាមួយ ​Real Madrid ។”

” ខ្ញុំ​ចាប់​ផ្ដើម​លេង​ជម្រើស​ដំបូង​នៅ ​Mallorca ហើយ​ Barcelona បាន​ចាប់​អារម្មណ៍​ខ្ញុំ​។​ចុង​បញ្ចប់​​វា​មិន​មែន​ជា​ក្លឹប​ Barca នោះ​ទេ​​ហើយ​ខ្ញុំ​ត្រូវ​បាន​លើក​តម្កើង​នៅ​ Madrid ហើយ​ខ្ញុំ​នឹង​ការពារ​អាវ​ស​មួយ​នេះ​ជា​រៀង​រហូត។ ពេល​ដែល​Horacio ខល​មក​ខ្ញុំ​ហើយ​គាត់​និយាយ​ថា​ Real Madrid ចាប់​អារម្មណ៍​ខ្ញុំ​​  ខ្ញុំ​និយាយ​ថា​​ទៅ​លេង​តែ​ម្ដង​ទៅ​ មិន​បាច់​គិត​ច្រើន​ទេ។”