លោក​ ​Jose Mourinho បាន​ទម្លាយ​ថា ​Anthony Martial មាន​របួស​បន្តិច​បន្តួច​មុន​ពេល​ជួប​ Crystal Palace កាល​ពី​យប់​មិញ​ធ្វើ​ឲ្យ​លោក​មិន​ដាក់​ឈ្មោះ​កីឡាករ​រូប​នេះ​ទៅ​ក្នុង​បញ្ជី​។

ក្នុង​ការ​ប្រកួត​នេះ​ Jesse Lingard បាន​ជាប់​ជម្រើស​ដំបូង​១១​នាក់​រួម​ជាមួយ​ Ruomelu Lukaku និង​ Alexis Snchez ក្នុង​តំបន់​ប្រយុទ្ធ។ Martial អវត្តមាន​ក្នុង​បញ្ជី​កីឡាករ​ទោះ​បី​ជា​មាន​ឈ្មោះ​ក្នុង​ជាប់​ជម្រើស​ដំបូង​១១​នាក់​អំឡុង​ការ​ប្រកួត​ឈ្នះ​Chelsea ២​ទល់​១។

គ្មាន​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ថា​ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ​រង​របួស​ណា​មួយ​នោះ​ទេ​ប៉ុន្តែ​រូប​គេ​បែរ​ចាំ​គ្មាន​ឈ្មោះ​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន​ Selhurst Park ទៅ​វិញ។ ពេល​អ្នក​កាសែត​សួរ​ពី​ការ​គ្មាន​ឈ្មោះ ​Martial ក្រោយ​ការ​ប្រកួត​លោក​Jose ពាន​និយាយ​ថា​៖

គាត់​របួស​ ខ្ញុំ​មិន​ដឹង​ច្បាស់​ប៉ុន្មាន​ទេ​ប៉ុន្តែ​ម្សិលមិញ​គាត់​បាន​ចាក​ចេញ​មុន​ទៅ​ហើយ​មិន​ទាំង​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​នោះ​ទេ”។

“ យើង​ជឿជាក់​លើ​កីឡាករ​ដទៃ​ទៀត​​យើង​មិន​ដែល​មាន​មន្ទិល​នោះ​ទេ​យើង​តែងតែ​និយាយ​ថា​របួស​មាន​ន័យ​ថា​ជា​ឱកាស​សម្រាប់​កីឡាករ​ដទៃ​ទៀត។ Jesse ជា​កីឡាករ​ល្អ​ម្នាក់​ គ្មាន​បញ្ហ​នោះ​ទេ”។

ក្នុង​រដូវ​កាល​នេះ ​Martial ចូល​លេង​ជម្រើស​ដំបូង​បាន​១៦​ប្រកួត​ក្នុង ​Premier League ហើយ​ខ្សែ​ប្រយុទ្ធ​បារាំង​រក​បាន​៩​គ្រាប់៕