កាសែត​ស៊ីនហួរ​របស់​ចិន​ បាន​ផ្សាយ​កាល​ពី​ម្សិល​មិញ​ថា​ អាហ្សង់ទីន ​និង​ចិន​អាច​នឹង​ជួប​គ្នា​ប្រកួត​មិត្តភាព​មុន​ព្រឹត្តិការណ៍​ World Cup​ក្នុង​ខែ​មេសា ​ឬ​ក៏​ឧសភា​ដើម្បី​ពង្រឹង​សមត្ថភាព​និង​មើល​ជើង​កីឡាករ។

សហព័ន្ធ​បាល់ទាត់​អាហ្សង់ទីន ​(AFA)នឹង​ពិគ្រោះ​យោបល់​​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​លោក Jorg Sampaoli មុន​ពេល​បញ្ជាក់​ជា​ផ្លូវការ​ពី​ការ​ប្រកួត​នេះ​ហើយ​ទីកន្លែង​ប្រកួត​ប្រកួត​ប្រហែល​ជា​ធ្វើ​ឡើង​ប្រទេស​ចិន​។ ក្នុង​មីនា​នេះ​ក្រុម​ជើង​ឯក​រង​ World Cup 2014 ជាប់​ដៃ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ​និង​អេស្ប៉ាញ​ហើយ​គ្រោង​នឹង​ជួប​ចិន​មួយ​ទៀត ​បន្ទាប់​មក​ធ្វើ​ដំណើរ​ទៅ​រុស្សី​តែ​ម្ដង។

សហព័ន្ធ​បាល់​ទាត់​របស់​ប្រទេស​ខាង​លើ​ក៏​បាន​ជួប​ប្រជុំ​គ្នា​ពី​ការ​ប្រកួត​មិត្ត​ភាព​មួយ​ទៀត​ ដោយ​រើស​យក​គូរ​ប្រជែង​ពី​តំបន់​អាមេរិក​ខាង​ត្បូង​ដូចគ្នា​នៅ​កីឡដ្ឋាន​ Bombonera stadium ក្នុង​ទីក្រុង​ Buenos Aire ចុង​ខែ​ឧសភា​ ស្រប​ពេល​គម្រោង​ពី​មុន​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ Catalonia ក្នុង​នៅ​ថ្ងៃ​ទី​០​មិថុនា​ត្រូវ​លុប​ចោល។

ក្រុម​ពពក​ស​អាហ្សង់ទីន​ នឹង​ចាប់​យុទ្ធនាការ​ការ​ប្រកួត​២០១៨ World Cup បើក​ឆាក​ទល់​នឹង​អ៊ីស្លង់​ក្នុង​ពូល​ D នៅ​ថ្ងៃ​ទី​១៦​មិថុនា៕