ក្រោយទទួលជ័យជម្នះលើ Malaga កាលពីថ្ងៃសៅរ៍ ក្នុងទម្រង់លេងដ៏ពិបាកក្នុងកីឡដ្ឋាន Estadio Santiago Bernabeu, Real Madrid បានរៀបចំក្រុមត្រៀមប្រកួតពាន Copa del Rey ជើងទី២ជាមួយក្រុម Fuenlabrada ខណៈលោក Zidane បានហៅក្មេងៗមកពីឈុតយុវជន Castilla ត្រៀមប្រកួតនេះក្នុងជំនួបនេះ។
ខណៈក្រុមលេងក្នុងលីកលំដាប់ទី៣មួយនេះ បានប្រកួតចាញ់ក្រុមស្ដចសនៅជើងទី១ក្នុងលទ្ធផល២ទល់០ ក្រុម Real Madrid បានដាក់កីឡាករក្នុងឈុតធំស្ទើតែទាំងអស់ ឲ្យសម្រាក ពិសេសកីឡាករសំខាន់ៗ។ Zidane មិនអាចទ្រាំទ្រនិងកីឡាកររបួសច្រើននោះទេ ពិសេសក្នុងជំនួប El clasico ក្នុងខែធ្នូ ហើយត្រូវឲ្យពួកគេសម្រាក់ដោយដាក់យុវជនដល់ទៅ៦នាក់។
កីឡាករ៥នាក់មកពីឈុត Castilla មានដូចជា៖ Alvaro Tejero, Manu Hernando, Luismi Quezada, Jaime Seoane និង Oscar Rodriguez ខណៈ Tejero ធ្លាប់លេងក្នុងឈុតធំរួចទៅហើយ។ អ្នកចាំទីវ័យក្មេង Moha ក្នុងឈុត Juvenil A ធ្លាប់ជាប់ក្នុងឈុតធំដែរ ប៉ុន្តែត្រឹមដៃទី២ប៉ុណ្ណោះបន្ទាប់ Casilla ក្រោយ Keylor Navas កាលរបួសមិនទាន់ជាស្រួលបួល។ Luca Zidane នឹងអាចចូលលេងក្នុងថ្ងៃអង្គារ៍នេះ ទោះបីជាអ្នកចាំទីសញ្ជាតិកូស្ការីការរឹងមាំគ្រាប់គ្រាន់ក្នុងត្រឡប់មកវិញក៏ដោយ។
ការជាប់បម្រាមរបស់ Jesus Vallejo អាចធ្វើឲ្យ Tejero ជំនួសដំណែងក្នុងជម្រើសដំបូង១១នាក់ ចំណែក Manu អាចនឹងជាប់ដូចគ្នាខណៈកីឡាករឈុតធំ Nacho Fernandezនិង Raphael Varane មិនទាន់រឹងមាំគ្រប់គ្រាន់៕