Ousmane Dembele ​បាន​ក្លាយ​ជា​កីឡាករ​ដែល ​Barcelona ទិញ​ចូល​មាន​តម្លៃ​ខ្លួន​ថ្ងៃ​ជាង​គេ​ដោយ​មាន​តម្លៃ​លើស​ពី​១០០​លាន​អឺរ៉ូ។​ តម្លៃ​នេះ​បាន​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ Barcelona។

តម្លៃ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​ទី​២​ បន្ទាប់​ពី ​Neymar ដែល​បាន​ផ្ទេរ​ទៅ​លេង​នៅ ​Barcelona ក្នុង​ទឹក​ប្រាក់​២២២លាន​អឺរ៉ូ។ កាល​ពី​មួយ​ឆ្នាំ​មុន ​Dortmund ទិញ ​Demele ត្រឹម​តែ​១៥​លាន​ផោន​ពី​ក្លឹប ​Rennes ប៉ុន្តែ​ត្រឹម​វ័យ​២០​ឆ្នាំ​រូប​គេ​បាន​ក្លាយ​ជា​ Super Star ​ទៅ​ហើយ។

កីឡាករ​៥​នាក់​​ដែល​Barcelona ទិញ​ចូល​ក្នុង​តម្លៃ​ថ្លៃ​គឺ៖

1. Dembele (150លាន​អឺរ៉ូ) ពី​ក្លឹប​Dortmund(​នឹង​ចុះ​កុង​ត្រា​៥​ឆ្នាំ​ជាមួយ​ក្លឹប។

2. Neymar (97 លាន​អឺរ៉ូ) ពី​ Santos​ហើយ​ក្លឹប​ចុះ​កុង​ត្រា​ក្នុង​តម្លៃ​៥៧​លាន​​ប៉ុន្តែ​តម្លៃ​ខ្លួន​បាន​កើន​ឡើង​បន្ត​ទៀត។

3. Luis Suarez (81 លាន​អឺរ៉ូ) ពី​ Liverpool ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ប្រយុទ្ធ ​MSN។

4. Ibrahimovic (69លាន​អឺរ៉ូ​) ពី​ក្លឹប​ Inter Milan។

5. David Villa (40លានអឺរ៉ូ​) ពី​ក្លឹប​ Valencia។