Zinedine Zidane បានចារឈ្មោះរបស់គាត់ទៅក្នុងបញ្ជីក្រាំងមាសជាប្រវត្តិសាស្ត្រនៅ Santiago Bernabeu ចាប់តាំងពីតែងតាំងជាគ្រូបង្វឹក។ គាត់បាននាំ Real Madrid ឈ្នះពាន៨ហើយដែលកំណត់ត្រាបានធ្វើឲ្យគាត់ក្លាយជាគ្រូបង្វឹកជោគជ័យបំផុតលំដាប់ទី២ក្នុងប្រវត្តិសាស្ត្រក្លឹប។
មនុស្សមួយចំនួនថាជោគជ័យនេះ បានមកពីសំណាង ខណៈដែលខ្លះទៀតថាបានមកពីទេពកោសល្យ។ អ្នកអាចនិយាយតាមចិត្តស្រេចតែអ្នកគិត ប៉ុន្តែមានតែពានរង្វាន់ពីរប៉ុណ្ណោះ ដែលគ្រូបង្វឹកសញ្ជាតិបារាំងប្រកួតប្រជែងមិនទាន់បានឈ្នះ។
Barcelona បានលើកពាន La liga ក្នុងរដូវកាល២០១៥-១៦ដោយឈ្នះពិន្ទុ Real Madrid ត្រឹមតែ១ប៉ុណ្ណោះគឺ ៩១-៩០ហើយក្លឹបមានមូលដ្ឋាននៅ Catalan ក៏បានឈ្នះពាន Copa del Ray កាលពីរដូវកាលមុន ខណៈដែល Real Madrid ធ្លាក់វគ្គ៨ក្រុមចុងក្រោយដោយស្នាដៃ Celta Vigo។
នោះមានន័យថា អ្នកចាត់ការសញ្ជាតិបារាំងបានដឹកនាំក្រុមរបស់គាត់ឱ្យទទួលបានជោគជ័យក្នុង ៨០ ភាគរយនៃការប្រកួតក្នុងចំណោមការប្រកួតទាំងអស់ ហើយពានដែលគាត់មិនទាន់ឈ្នះនោះគឺពាន Copa del Ray ដោយគាត់ដឹកនាំមិនទាន់បានឈ្នះទាំងពីរឆ្នាំ ហើយដោយសារពាន Europa League ជាពានលំដាប់ទី២នៅអឺរ៉ុប ខណៈដែល Real Madrid ជាក្រុមគីឡូធ្ងន់នៅ Champions League គេមិនដឹងថាថ្ងៃណា Zidane បានលើកពាននេះទេ។
ការចូលមកកាន់ការងារគ្រូបង្វឹកចំនួន៧១៤ថ្ងៃ Zidane បានទទួលជោគជ័យពានរង្វាន់៨ផ្សេងៗគ្នា ដោយគិតជាមធ្យមគាត់ចំណាយពេល៨៩ថ្ងៃ ដើម្បីលើកពានបានមួយ៕