​ខ្សែ​បម្រើ​កណ្ដាល​របស់​បិសាច​ក្រហម​កីឡាករ​ Ander Herrera បាន​និយាយ​ថា​បើ​ចង់​ឈ្នះ​ពាន Premier League ក្នុង​រដូវ​កាល​នេះ​ Manchester United ត្រូវ​តែ​រក្សា​ទម្រង់​លេង​ល្អ​ឈ្នះ​គ្រប់​ការ​ប្រកួត​ក្នុង​ទឹក​ដី​ខ្លួន​ឯង។

Related image

មុន​ពេល​ Red Devils ទទួល​ភ្ញៀវ ​Brighton នៅ​យប់​​ថ្ងៃ​សៅរ៍​នេះ​ក្នុង​កីឡដ្ឋាន Old Trafford ​ពួក​គេ​កំពុង​តាម​ពី​ក្រោយ​ក្រុម​ម្ចាស់​កំពូល​តារាង Man City ៨​ពិន្ទុ ​ហើយ​រក្សា​បាន​កំណត់​ត្រា​ឈ្នះ​យ៉ាង​ល្អ​ក្នុង Premier League។

ចំណែក Man Utd លេង​ក្នុង​ទឹក​ដី​៦​ប្រកួត​កន្លង​មក​ឈ្នះ​ទាំង​អស់ ​ដោយ​រក​បាន​១៩​គ្រាប់ ​និង​របូត​តែ​មួយ​គ្រាប់​គត់។ ក្រុម​របស់​លោក Jose នឹង​ទទួល​ក្រុម​ រំពេសមុទ្រ Brighton ដោយ​មាន​ទំនុក​ចិត្ត​ បន្ទាប់​ពី​ឈ្នះ ​Newcastle ៤​ទល់​១​ហើយ​ពួក​គេ​នឹង​ជិត​តាម​ទាន់​ក្រុម ​Man City ដែល​នឹង​ត្រូវ​ជួប​ Huddersfield នៅ​ថ្ងៃ​អាទិត្យ។

Herrera thinks Man Utd can still catch their city rivals at the top of the Premier League

Herrera បាន​និយាយ​ក្នុង​ទូទស្សន៍​ Sky Sport ថា​៖” នៅ​ក្នុង​ផ្ទះ​​យើង​ត្រូវ​តែ​ឈ្នះ​​នៅ ​Old Trafford​យើង​មិន​អាច​បណ្ដោយ​ឲ្យ​ពិន្ទុ​ចាក​ចេញ​ពី​យើង​។ បើ​យើង​ប្រជែង​ចង់​ឈ្នះ​ពាន ​Premier League ​យើង​ត្រូវ​តែ​ឈ្នះ​ក្នុង​ផ្ទះ​របស់​ខ្លួន ហើយ​គ្រប់​ការ​ប្រកួត​ក្នុង ​Old Trafford ត្រូវ​តែ​ឈ្នះ”។

“ ពួក​យើង​ទទួល​បាន​ឧទាហរណ៍​ល្អ​កាល​ពី​សប្ដាហ៍​មុន​ ហើយ​ពេល​នេះ​យើង​ទទួល ​Brighton ក្នុង​កីឡដ្ឋាន​ខ្លួន​ឯង​ យើង​ត្រូវ​តែ​ឈ្នះ​គ្រប់​ការ​ប្រកួត​ទោះ​បី​១​ទល់​០​ក៏​ដោយ។ យើង​នឹង​ព្យាយាម​លេង​ឲ្យ​បាន​ល្អ ​និង​អ្វី​តាម​អ្វី​ដែល​អាច​ទៅ​រួច ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ឈ្នះ​ការ​ប្រកួត”៕