Henrikh Mkhitaryan កំពុងតែប្រយុទ្ធតទល់នឹងស្ថានភាពលំបាកនៃអាជីពបាល់ទាត់នៅ Manchester United បន្ទាប់ពីទម្រង់លេងធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។
កីឡាករជម្រើសជាតិអាមិននៀបានបង្ហាញថ្វីជើងយ៉ងល្អ ពេលចាប់ផ្ដើមរដូវកាលនេះ ប៉ុន្តែមួយរយៈចុងក្រោយ រូបគេហាក់បង្ហាញទម្រង់លេងធ្លាក់ចុះ ហើយត្រូវបានគ្រូបង្វឹកដកចេញពីបញ្ជីកីឡាករពេល Man Utd ឈ្នះ Newcastle United ៤-១កាលពីថ្ងៃសៅរ៍។
កម្រិតនៃភាពរឹងមាំ (Fitness Level)) របស់គាត់បានធ្វើឲ្យលោក Jose Mourinho និងបុគ្គលិកផ្នែកតាមដាន់ទម្រង់លេងរបស់កីឡាករព្រួយបារម្ភខ្លាំង ខណៈកីឡាករវ័យ២៨ឆ្នាំ កំពុងតែពង្រឹងសមត្ថភាពដើម្បីរក្សាដំណែងជម្រើសដំបូងនៅ Manchester United។
ក្នុងរដូវកាល២០១៧-១៨នេះ Henrikh Mkhitaryan លេងបាន១៦ប្រកួតរកបានគ្រាប់បាល់បាន២គ្រាប់ និងបញ្ជូនបាល់បាន៦ដងគ្រប់កម្មវិធីប្រកួតឲ្យក្លឹប៕