ប្រភពកាសែតកីឡាជាច្រើនមកពីអង់គ្លេសបានបញ្ជាក់ថា Manchester United គ្រោងបន្តកុងត្រាឲ្យខ្សែបម្រើកណ្ដាល Ander Herrera មួយឆ្នាំទៀត ខណៈកុងត្រានេះនឹងចង់កីឡាករអេស្ប៉ាញឲ្យនៅ Old Trafford ដល់ឆ្នាំ២០១៩។
ប្រភពគួរឲ្យទុកចិត្តបំផុត Daily Mail បានលើកឡើងថា កុងត្រាចាស់របស់ Herrera ចិតផុតកំណត់នៅចប់រដូវកាលនេះ ប៉ុន្តែក្រុមរបស់លោក Jose Mourinho បានគ្រោងឲ្យស៊ីញេបន្តមួយឆ្នាំទៀត ខណៈកិច្ចព្រមព្រៀងនឹងចាប់ផ្ដើមនៅខែមករាខាងមុខ។
ទោះបីជាលេងក្នុងដំណែងខ្សែបម្រើកណ្ដាល កីឡាករវ័យ២៨ឆ្នាំ មានក្លឹបធំៗចង់បានច្រើនណាស់ ពិសេសក្លឹបមកពីអេស្ប៉ាញដោយមានដូចជា At. Madrid, Barcelona…។ ក្លឹបមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដ AT. Madrid ចាប់អារម្មណ៍ចង់បានអតីតខ្សែបម្រើ Atletico Bilbaoចង់ឲ្យមកលេងនៅទឹកដីកំណើតក្នុងប្រទេសអេស្ប៉ាញវិញ ប៉ុន្តែ Man Utd មិនចង់ឲ្យចេញនោះទេ។
ក្លឹបមានមូលដ្ឋាននៅទីក្រុង Manchester នឹងពិភាក្សាបន្តកុងត្រាបន្ថែម ហើយកិច្ចព្រមព្រៀងរយៈពេលវែង អាចនឹងកើតឡើងនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ សាមីខ្លួនកីឡាករបង្ហាញភាពរីករាយក្នុងការលេងឲ្យ Red Devils ហើយចង់ធ្វើការជាមួយលោក Jose Mourinho រយៈពេលវែងបន្តទៀត។ ខ្សែបម្រើរូបនេះធ្លាប់ឈ្នះពាន United’s Sir Busby Player of The Year កាលពីខែឧសភាកន្លងទៅ ហើយរូបគេក៏មានឈ្មោះជាកីឡាករល្អប្រចាំការប្រកួតក្នុងជំនួបជាមួយ Ajax ក្នុងវគ្គផ្ដាច់ព្រ័ត្រពាន Europa League រដូវកាលមុនផងដែរ។
រដូវកាលនេះ បើទោះបីជា ពិបាកក្នុងការបង្ហាញខ្លួនក្នុងជម្រើសដំបូង១១នាក់ដោយសារការមកដល់របស់ Namenja Matic, តែកីឡាករផ្ទាល់ជឿថា រូបគេនៅតែជាកីឡាករសំខាន់នៅ Old Trafford។ Manchester United ក៏មានគម្រោងបន្តកុងត្រាឲ្យ Juan Mata, Luke Shaw, Ashley Young, និងDaley Blind ផងដែរខណៈ Marouane Fellaini អាចនឹងចេញពីក្លឹបដោយគ្មានតម្លៃខ្លួននៅចប់រដូវកាលនេះ ប្រសិបើគ្មានអ្វីផ្លាស់ប្ដូរទេនោះ៕