ល្បឿនគឺជាកូនសោរសំខាន់សម្រាប់បាល់ទាត់សម័យទំនើបនេះ ហើយវាពិតជាមិនអាចខ្វះបាន ខណៈកីឡាករតែតែងពង្រឹងជំនាញនេះ ស្របទៅតាមការប្រកួតដែឡកើតឡើង។ តើអ្នកមានគិតទេថាតើ ខ្សែការពារគួរជាកីឡាករមានល្បឿនលឿនដូចខ្សែប្រយុទ្ធស្លាបដែរឬទេ? ពិតណាស់តំបន់ណាក៏ត្រូវការល្បឿននេះដែរ។
Opta បានបញ្ចេញបញ្ជីឈ្មោះកីឡាករ១០នាក់ក្នុងក្របខណ្ឌ Premier League ដែលមានល្បឿនលឿជាងគេបំផុតក្នុងរដូវកាលថ្មីនេះ។ ហើយល្បឿនត្រូវបានគេកត់ត្រានិងថតទុកដោយឧបករណ៍ទំនើប ហើយកីឡាករ១០រូបខាងក្រោមត្រូវបានគេដឹងថាបានប្រើល្បឿនលឿនជាងគេបំផុត។
ក្រៅពីកីឡាកររត់លឿនជាងគេក្នុង Premier League រដូវកាលនេះមានចំណុចចាច្រើនដែលប្រិយមិត្តត្រូវដឹង៖
* N’Golo Kante ក្លាយជាកីឡាករល្បឿនលឿនជាងគេនៅChelsea
* Paul Pogba ក្លាយជាកីឡាកររត់លឿនជាងគេនៅ Man Utd ហើយលឿនជាង Jamie Vardy។
* ហើយអ្វីដែលមិននឹកស្មានដល់សម្រាប់ក្រុមកាំភ្លើងធំArsenal ដែលមានកីឡាករពីរនាក់រត់លឿនគឺHector Bellerin និង Theo Walcott ត្រូវបានជ្រុះដំណែងហើយខ្សែការពារកណ្ដាល Laurent Koscielny លឿនជាងគេវិញនៅកាំភ្លើងធំរដូវកាលនេះ។
ខាងក្រោមជាបញ្ជីកីឡាករ១០នាក់រត់លឿនជាងគេ៖
10. Salomon Rondon (West Brom) – 34.56 km per hour
10. Romelu Lukaku (Man United) – 34.56 km per hour
10. N’Golo Kante (Chelsea) – 34.56 km per hour
09. Dominic Calvert-Lewin (Everton) – 34.62 km per hour
8. Jamie Vardy (Leicester) – 34.65 km per hour
7. Paul Pogba (Man United) – 34.68 km per hour
6. Joshua King (Bournemouth) – 34.70 km per hour
5. Ryan Fraser (Bournemouth) – 34.79 km per hour
4. Sadio Mane (Liverpool) – 34.84 km per hour
3. Laurent Koscielny (Arsenal) – 35.11 km per hour
2. Kiko Femenia (Watford) – 35.12 km per hour
1. Kyle Walker (Man City) – 35.16 km per hour