ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានកក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA World Cup 2018 ក្រោយពីយកឈ្នះស៊ុយអែត ២ទល់នឹង០ កាលពីម្សិលមិញនៅក្នុងកីឡដ្ឋាន Samara។
ខ្សែការពារ Harry Maguire គឺជាអ្នកតែតបញ្ចូលទីឲ្យក្រុមរហស្សនាមតោកំណាចនាំមុខ១គ្រាប់មុននៅនាទី៣០។ ដោយឡែកឈានចូលមកដល់វគ្គទី២នៅនាទី៥៩ ខ្សែបម្រើ Dele Alli ក៏បន្ថែមបានមួយគ្រាប់ទៀតឲ្យអង់គ្លេសឈ្នះស៊ុយអែត២គ្រាប់តែម្តង។
គួររំលឹកផងដែរថា ជ័យជម្នះបានជួយឲ្យក្រុមលោក Gareth Southgate ឡើងទៅកាន់វគ្គ១/២នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩០មកម្ល៉េះ។
ទស្សនាវីដេអូ៖