គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បាននិយាយថាក្រុមរបស់គាត់គួរតែអង្គុយជក់បារីទើបសមក្នុងការប្រកួតដែល Man Utd ឈ្នះ Watford ២ទល់៤កាលពីយប់មិញ។
ប៉ុន្តែគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បាននិយាយថា ក្រុមរបស់លោកបានបាត់បង់ស្ថិរភាពក្រោយពេលខ្សែបម្រើ Nemanja Matic របួសត្រូវប្ដូរចេញក្នុងដើមវគ្គទី២ដោយសាររបួសសាច់ដុំ។ បិសាចក្រហមនាំ មុខក្រុមម្ចាស់ផ្ទះ៣គ្រាប់មុន នៅកីឡដ្ឋាន Vicarage Road ដោយបានមកពី Ashley Young ២គ្រាប់ និង Martial មួយគ្រាប់។ ប៉ុន្តែចូលវគ្គទី២ខាងម្ចាស់ផ្ទះ បានវាយបក២គ្រាប់មកវិញដោយ Troy Deeney និង Abdoulaye Doucoure មុនពេល Jesse Lingard រកគ្រាប់ទីបួនឲ្យ Man Utd នាទី៨៦។
ក្រោយការប្រកួតនេះលោក Jose បាននិយាយថា៖”នៅវគ្គទី២យើងគួរតែរកបាន៦គ្រាប់ទល់នឹង០ដោយសារវាងាយស្រួលរកគ្រាប់បាល់ជាងវគ្គទី១។ វាគឺជាការប្រកួតដ៏ងាយមួយ៣ទល់២ជាលទ្ធផលមានតុល្យភាព ប៉ុន្តែ Jesse Lingard បានសម្លាប់ការប្រកួតទាំងមូល”។
“ ទាំងគាត់ (Lingard )និង Young រកបានគ្រាប់បាល់ដ៍ល្អ តែយើងខកខានដល់ទៅ៤គ្រាប់ទាំងគ្រាប់ដំបូងបើកការប្រកួតរបស់ Lukaku, តែតដោយសេរីរបស់ Pogba…។ យើងគួរតែអង្គុយជក់បារីទើបសម តែក្រុមមានបញ្ហាចុងក្រោយបន្តិច”៕