Manchester United នៅតែមានក្ដីសង្ឃឹមក្នុងយកឈ្នះ Manchester City ក្នុងឈានដល់កិច្ចព្រមព្រៀងយកខ្សែបម្រើសញ្ជាតិប្រេស៊ីលកីឡាករ Fred នេះបើតាមប្រភព Metro។
ក្លឹបមួយក្ដាប់តូចនៅ Premier League បានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះកុងត្រាយក Fred ក្រោយពេលបានតាមដានទម្រង់លេងពេលរូបគេបង្ហាញសមត្ថភាពនៅក្លឹបអ៊ុយក្រែន Shakhtar Donetsk ជាង៥ឆ្នាំមកហើយ។
កីឡាករវ័យ២៥ឆ្នាំត្រូវបានគេដឹងថានឹងអាចផ្ទេរមក Premier League ក្នុងរដូវក្ដៅនេះប៉ុន្តែគេមិនដឹងថាក្លឹបយក្សមួយណាអាចចុះកុងត្រាហត្ថលេខារបស់កីឡាករម្នាក់នេះឡើយ។ City គឺចាក្លឹបនាំមុខគេក្នុងការនាំយកខ្សែបម្រើរូបនេះ កាលពីខែមករាប៉ុន្តែប្រភព Daily Mirror និយាយថា United មានគោលបំណងបំបាក់គូប្រជែងដើម្បីនាំមុខការផ្ទេរវិញម្ដង។
Jose Mourinho មានគោលបំណងពង្រឹងតំបន់ប្រយុទ្ធរបស់ក្រុមដោយសារតែកីឡាករក្នុងតំបន់បម្រើត្រូវបានការដោះដូរ។ Carrick ឈប់លេងហើយៗពេលនេះក្លាយជាគ្រូជំនួយខណៈ Fellaini អាចនឹងចាកចេញពេលចប់រដូវកាលនេះ។
Fred បានបង្ហាញខ្លួនឲ្យជម្រើសជាតិប្រេស៊ីលដំបូងកាលពីឆ្នាំ២០១៤ហើយរូបគេមានតម្លៃខ្លួនក្នុងទីផ្សារយ៉ាងហោចណាស់៥០លានផោនដែរពីទិញពី Shakhtar Donetsk៕