ក្រោយ​រក​បាន​មួយ​គ្រាប់​យប់​មិញ​ Ronaldo មិន​​ត្រូវ​បាន​ដាក់​ឲ្យ​លេង​ពេញ​ម៉ោង​ដូច​សព្វ​មួយ​ដង​នោះ​ទេ ​ពោល​គឺ​ត្រូវ​ប្ដូរ​ចេញ​ដាក់​ជំនួស​ដោយ​ខ្សែ​ប្រយុទ្ធ​ ​Benzema ក្នុង​ការ​ប្រកួត​ Real Madrid ១-១ At. Madrid យប់​មិញ។

ក្រោយ​ចប់​ការ​ប្រកួត​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​បាន​និយាយ​មូលហេតុ​ទាក់ទង​នឹង​ការ​ដក ​Ronaldo ចេញ​មិន​ឲ្យ​លេង​ពេញ​ម៉ោង។

 

វា​គ្រាន់​តែ​ជា​ការ​សម្រាក។​ដោយ​សារ​យើង​នៅ​សល់​ប្រកួត​ច្រើន​ទៀត​ !​នុះ​គឺ​វា​អញ្ចឹង​ហើយ​ ពេល​ខ្លះ​គាត់​ត្រូវ​ការ​សម្រាក”។

“ Cristiano គឺ​ជា​Cristiano​គាត់​លេង​សឹង​ពេញ​មួយ​ជីវិត​ទៅ​ហើយ​ដែល​អាច​រក​គ្រាប់​បាល់​៥០​ប្រកួត​ក្នុង​មួយ​រដូវ​កាល​។ ពិត​ណាស់​ គ្មាន​នរណា​ផ្សេង​ទៀត​អាច​ធ្វើ​បាន​ទេ​ប៉ុន្តែ​អ្នក​ដទៃ​ទៀត​អាច​រក​គ្រាប់​បាល់​បាន​ កាល​ពី​ថ្មី​ៗ​នេះ​ហើយ​យើង​ត្រូវ​គិត​ពី​ភាព​វិជ្ជមាន”