ក្នុងការប្រកួតដែល Manchester United បានវាយបកយកជ័យជំនះក្រោយពីត្រូវ Crystal Palace នាំមុខមុន ២គ្រាប់ អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម បានធ្វើរឿងមិនគួរអោយជឿមួយ ដោយលោកបានទាត់ដបទឹកមួយទៅលើកន្លែងអង្គុយរបស់ក្រុមអ្នកគាំទ្រ Crystal Palace តែមិនបានបណ្ដាលអោយនរណាម្នាក់រងរបួសនោះទេ។

លោក Jose Mourinho បាននិយាយការពារខ្លួនថា៖”  ខ្ញុំបានទាត់ដបនោះមែន តែវាជាដបទទេប៉ុណ្ណោះ។ ពេលនោះខ្ញុំសប្បាយចិត្តពេកពេល Matic ស៊ុតចូលនៅចុងម៉ោង ខ្ញុំក៏ទាត់ដបនោះ ដើម្បីអបអរសាទរជ័យជំនះប៉ុណ្ណោះ។ ខ្ញុំគ្រាន់តែធ្វើវាលេងជាមួយអ្នកគាំទ្រប៉ុណ្ណោះ”។​

លោកបានបន្ដថា៖” អ្នកគាំទ្រនៅទីនេះប្រហែលជាពួកគេចូលចិត្តខ្ញុំព្រោះ ខ្ញុំតែងតែនិយាយថា កីឡាដ្ឋាន និងអ្នកគាំទ្រ
នៅទីនេះពិតជាស្រស់ស្អាត ហើយអស្ចារ្យណាស់”

កាលពីខែវិច្ឆិកាឆ្នាំមុន លោក​ Mourinho ក៏ធ្លាប់ទាត់ដបទឹកដាក់អ្នកគាំទ្របែបនេះដែរ ពេលដែល​ Man Utd ស្មើគ្នា 1-1 ជាមួយ West Ham ហើយត្រូវសហព័ន្ធបាល់ទាត់ពិន័យមិនអោយចូលបញ្ជាកូនក្រុមនៅលើទីលានចំនួនមួយប្រកួត។

Metro