ក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Paris Sanit-Germain ជាច្រើននាក់បាននាំគ្នាប្រមូលផ្ដុំត្រៀមទទួលស្វាគមន៍ក្រុមយក្សមកពីអេស្ប៉ាញ Real Madrid នាជំនួបដ៏ក្ដៅគគុក UEFA Champion League ជើងទី២នាយប់នេះ។

ក្រុម Ultras PSG បាននាំគ្នាជួបជុំគ្នានៅកន្លែងសណ្ឋាគារ ដែលកីឡាកររបស់ PSG ស្នាក់នៅ ដាក់បានលើកបដាជាច្រើន
ដែលមានអត្ថន័យប្រឆាំងទៅ និងក្លឹប Real Madrid (Anti-Madrid) ដើម្បលើកទឹកចិត្តដល់ក្រុមសំណព្វចិត្តរបស់ពួកគេ វាយបកយកជ័យជំនះមកវិញ។

ក្រុម​ Ultras នេះមានឈ្មោះថា CUP (Collectif Ultras Paris) ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាក្រុមអ្នកគាំទ្រដ៏ងប់ងល់ចំពោះក្លឹប PSG។ ពួកគេមានគ្នាប្រហែល១០០នាក់ ទៅលើកបដាដែលមានពាក្យស្លាកជាភាសាអេស្ប៉ាញថា ”Puta Madrid” រឺបកជាអង់គ្លេស់ថា ”F*ck Madrid”។

កាលពីជើងទី១ នៅទឹកដី Bernebeu ក្រុមអ្នកមានបារាំងមួយនេះ បានរងបរាជ័យដ៏គួរអោយខកចិត្ត ក្នុងលទ្ធផល៣ទល់និង១ ។ ទោះបីជាចាញ់កាលពីជើងទី១ ក៏ដោយ លោក Unai Emery មានជំនឿចិត្តថា ក្រុមរបស់លោក​ នឹងបានឡើងទៅវគ្គបន្ដ ព្រោះការរកគ្រាប់ត្រឹម២គ្រាប់នាយប់នេះ​ មិនមែនជាកិច្ចការលំបាកសម្រាប់កូនក្រុមរបស់លោកនោះទេ។

ជាក់ស្ដែងពួកគេបានបំបាក់ក្រុមខ្លាំងមកពីអាល្លឺម៉ង់ Bayern Munich 3-0 និងក្រុមល្អជាងគេលើលោកមួយគឺ Fc Barcelona 4-0 នាទឹកដី Parc des Prince នេះឯង។ សំអាងលើហេតុផលនេះ ដែលលោកជឿថាក្រុមរបស់លោកនឹងឈ្នះការប្រកួតនាយប់នេះ។

Besoccer