បន្ទាប់ពីមានការរងរបួសធ្ងន់ធ្ងរកាលពីប្រកួតប៉ុន្មានថ្ងៃមុន ពេលនេះ Neymar ត្រូវបានគ្រូពេទ្យបញ្ជក់ហើយថា រូបគេនឹងត្រូវសម្រាក ព្យាបាលរយះពេល៣ខែ រហូតដល់ខែមិថុនា ដែលកៀក និងថ្ងៃ World Cup ចាប់ផ្ដើមតែម្ដង។​

បញ្ហារបួសបានបង្កអោយមានការឈឺក្បាលជាខ្លាំង គ្រូបង្វឹកប្រេស៊ីលលោក Tite​ ដោយសារតែ Neymar ជាកីឡាករដ៏សំខាន់នៅក្នុងក្រុមជម្រើសមួយនេះ។ ក្នុងករណីដែលគេមិនអាចជាសះស្បើយទាន់ការប្រកួតមកដល់ នោះក្រុមជម្រើសជាតិប្រេស៊ីល និងត្រូវជ្រើសរើសខ្សែប្រយុទ្ធថ្មី ដើម្បីលេងក្នុងតំណែងរបស់គេ។

ចំពោះខ្សែប្រយុទ្ធប្រេស៊ីលមានកីឡាករល្អៗជាច្រើន ដែលមានសមត្ថភាពគ្រប់គ្រាន់ តែបញ្ហាគឺលោក Tite នឹងជ្រើសរើសនរណា ដើម្បីចាប់ផ្ដើមជម្រើស១១នាក់ដំបូង។ ខាងក្រោមនេះគឺជាបេក្ខភាពខ្សែប្រយុទ្ធដែលត្រៀមនឹងចូលជំនួសកន្លែង
របស់ Neymar ដែលមានដូចជា:

1. Roberto Firmino(Liverpool)


ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមរូបនេះ មានទម្រង់លេងល្អខ្លាំង អាចថាដល់ចំនុចកំពូលរបស់គេនារដូវកាលនេះ ដោយរកបាន២២គ្រាប់ ត្រឹម៣៨ប្រកួតប៉ុណ្ណោះ។

2. Gabriel Jesus(Manchester City)


កីឡាករវ័យក្មេងរូបនេះ គឺជាកីឡាករជួរមុខរបស់ក្រុមមេឃខៀវដោយសារគេរកបានគ្រាប់បាល់ជារឿយៗ។ ទោះបីគេមានបញ្ហារបួសខ្លះក៏ដោយ ប៉ុន្ដែគេនឹងអាចចូលលេង World Cup បាន១០០ភាគរយ។

3. Philippe Coutinho (Barcelona)


Coutinho មានជំនាញខ្លាំងខាងការស៊ុតបាល់ និងអូសញាក់ដែលជាចំនុចពិសេសអាចអោយគេលេងក្នុងតំណែងរបស់ Neymarបាន។

4. Willian (Chelsea)


ទោះបីជារដូវកាលនេះ Willian បានបង្ហាញខ្លួនអោយក្រុមតោខៀវទើបតែបាន១៤ដងក៏ដោយ ប៉ុន្ដែទម្រង់លេងកាលពីពេលថ្មីៗនេះ ធ្វើអោយគេមិនអាចមើលរំលងពីសក្ដានុពលរបស់កីឡាកររូបនេះបានទេ។

​5. Douglas Costa (Juventus)


ខ្សែប្រយុទ្ធរបស់ Juventus រូបនេះមានជំនាញស៊ុតបាល់ដោយប្រើជើងឆ្វេងបានយ៉ាងល្អ និងអាចលេងបម្រើស្លាបនិង លេងជាplaymaker ដូច Neymar បានទៀតផង។

Besoccer