រកបាន១០គ្រាប់ក្នុងរដូវកាល២០១៧/១៨ក្នុងក្របខណ្ឌ Ligue1 មានន័យថាខ្សែប្រយុទ្ធ Lyon, Mariano Diaz ក្លាយជាកីឡាករសញ្ជាតិអេស្ប៉ាញ រកបានគ្រាប់បាល់ច្រើនជាងគេបំផុត ក្នុងលីកកំពូលអឺរ៉ុបទាំង៥។
កីឡាករអេស្ប៉ាញ ដើមកំណើតដូមីនីការរូបនេះ បានធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើល ទៅនឹងសមត្ថភាពរកគ្រាប់បាល់ក្នុងលីកកំពូលបារាំងក្រោយចាកចេញពី Real Madrid កាលពីចុងរដូវកាលមុន ហើយរូបគេទើបតែរកបាន២គ្រាប់ក្នុងជ័យជម្នះ៤ទល់០លើ Nice។
កីឡាករអេស្ប៉ាញរកគ្រាប់បាល់បានច្រើន បន្ទាប់ពី Mariano គឺកីឡាករលេងនៅ Premier League ខ្សែប្រយុទ្ធ Alvaro Morata របស់ Chelsea ដែលទើបចាកចេញពីពីកីឡដ្ឋាន Bernabeu ដូចគ្នារកបាន៨គ្រាប់។ Igor Angulo និង Carlos Lopez គឺជាកីឡាករអេស្ប៉ាញដទៃទៀត ដែលរកបាន១៨គ្រាប់និង១១គ្រាប់ក្នុងលីកប្រទេសប៉ូឡូញ ប៉ុន្តែលីកក្នុងប្រទេសនេះមិនត្រូវបានចាត់ទុកចជាលីកកំពូលទាំង៥ខ្លាំងជាងគេនោះឡើយ។
កីឡាករអេស្ប៉ាញលេងនៅបារាំង អ៊ីតាលី អាល្លឺម៉ង់ អង់គ្លេស ឬក៏ក្នុងប្រទេសអេស្ប៉ាញផ្ទាល់តែម្ដងសុទ្ធតែរកបានតិចជាង Mariano Diaz ទាំងអស់៖
Mariano (Lyon/Ligue 1): 10 goals
Alvaro Morata (Chelsea/Premier League): 8 goals
Rodrigo (Valencia/LaLiga): 7 goals
Iago Aspas (Celta/LaLiga): 7 goals
Angel Rodriguez (Getafe/LaLiga): 6 goals
Mikel Oyarzabal (Real Sociedad/LaLiga): 6 goals
ប្រភព៖ MARCA English