ក្រុមជម្រើសជាតិក្រូអាតបានកក់កៅអីទៅលេងនៅវគ្គ១៦ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់បាល់ទាត់ FIFA World Cup 2018 ក្រោយពីយកឈ្នះក្រុមជម្រើសជាតិអាហ្សង់ទីនដោយលទ្ធផល៣ទល់នឹង០កាលពីម្សិលមិញ។

៣គ្រាប់របស់ក្រុមរហស្សនាមអណ្តាតភ្លើងរកបានដោយ ខ្សែប្រយុទ្ធ Ante Rebic នៅនាទីទី៥៣, ខ្សែបម្រើ Luka Modric នៅនាទីទី៨០​ និង Ivan Rakitic នៅនាទីទី៩០។

ជ័យជម្នះនេះបានធ្វើឲ្យក្រូអាតមានកៅអីទៅវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ ខណៈអាហ្សង់ទីនកំពុងតែជួបបញ្ហាស្របពេលដែលត្រូវអ៊ុតមើលការប្រកួតរបស់ អៃស្លេន៍ ជាមួយនឹងនីហ្សេរីយ៉ា នៅថ្ងៃនេះសិន។

ទស្សនាវីដេអូ៖