ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Watford ក្នុងលទ្ធផល២ទល់៤នាការប្រកួតក្នុងពានរង្វាន់ Premier League សប្ដាហ៍ទី១៤។
៤គ្រាប់របស់ក្រុមបិសាចក្រហម រកបានដោយកីឡាករលេងក្នុងតំបន់ការពារស្លាបឆ្វេង Ashley Young ២គ្រាប់នាទី ១៩ និង២៥ Martial នៅនាទី៣២ និង Jesse Lingard នាទី៨៦។២គ្រាប់របស់ម្ចាស់ផ្ទះ Watford រកបានដោយ Troy Deeney នាទី៧៧ និង Abdoulaye Doucoure នាទី៨៤។
អ្វីដែលគេចាប់អារម្មណ៍ជាងគេ គឺគ្រាប់បាល់របស់ខ្សែប្រយុទ្ធស្លាបវ័យក្មេង Jesse Lingardដែលអូសចេញពីពាក់កកណ្ដាលតារាង ញាក់ដាច់ខ្សែការពារ៤នាក់ ហើយទាត់ផ្ដាច់ចង្កេះអ្នកចាំទីបន្ថែមគ្រាប់ទី៤ឲ្យ Man Utd។ គ្រាប់បាល់នេះត្រូវបានគេប្រដូចទៅនឹងគ្រាប់បាល់របស់ Messi ដែលធ្លាប់ធ្វើបាននៅ Barcelona ហើយ Maradona នៅក្នុងជម្រើសជាតិអាហ្សង់ទីន។
[youtube id=”Gu5zjp6514c”]