លោក Zinedine Zidane បាន​ទទួល​ស្គាល់​ការ​បន្ត​កុង​ត្រា​របស់​លោក​ជាមួយ ​Real Madrid ថា​គ្មាន​ន័យ​អ្វី​ទាំង​អស់​ ខណៈ​បញ្ហា​ក្នុង​ក្រុម​របស់​លោក​ នៅ​តែ​មាន​បញ្ហា​ក្រោយ​ស្មើ​ជាមួយ​ក្រុម​មក​លីគ​ទី​២​ Numencia 2-2ក្នុង​ពាន​រង្វាន់​ Copa del Rey។

ទោះ​បី​ជា ​Real Madrid បាន​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​ឈ្នះ​គ្រាប់​បាល់​ទាំង​ពីរ​ជើង​មក​៥-២​ក្រោយ​ជើង​ទី​មួយ​ឈ្នះ​៣​ទល់​០​ប៉ុន្តែ​ជ័យជម្នះ​នៅ​តែ​ជា​អ្វី​ដែល​ក្រុម​លោក​មិន​អាច​ទទួល​បាន​ដោយ​ត្រចះត្រចង់។

ក្រោយ​ចប់​ការ​ប្រកួត​លោក​បាន​និយាយ​ថា​៖“ ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ខ្ញុំ​មិន​អាច​គិត​ថា​យើង​នឹង​ធ្លាក់​ចុះ​នោះ​ទេ ខណៈ​ដែល​ខ្ញុំ​បាន​ដឹង​ពី​ស្ថានភាព​នៅ​ទី​នេះ​ ទោះ​បី​ជា​មាន​កុង​ត្រា​ក៏​ដោយ​ គឺ​គ្មាន​ន័យ​អ្វី​នោះ​ទេ”។

“ វា​មិន​ស្រួល​នោះ​ទេ​សម្រាប់​កីឡាករ​ដែល​លេង​បាន​តិច​ យើង​លេង​ក្នុង​ការ​ប្រកួត​ដ៏​ល្អ​មួយ​​ យើង​ប្រហែល​ជា​ខ្វះខាត​កម្លាំង​នៅ​ចុង​បញ្ចប់”៕

 

[youtube id=”uCN6eFxkKJc”]