Lionel Messi បាន​ប្រាប់​ទៅ​កាន់​ក្លឹប​របស់​គាត់​ថា​គាត់​មិន​ចង់​បាន​ខ្សែ​បម្រើ​របស់​ក្លឹប​ Paris Saint-Germain កីឡាករ​ Marco Verratti មក​លេង​នៅ​​ Barcelona នោះ​ទេ។

តាម​ប្រភព Diario Gol និយាយ​ថា​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អ៊ីតាលី​មាន​ទំនាក់ទំនង​ផ្ទេរ​ទៅ​លេង​នៅ​ Camp Nou ដើម្បី​មក​ជំនួស​កន្លែង​ Xavi ឬ​ក៏ ​Andrea Iniesta ប៉ុន្តែ​ Messi បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​ គាត់​មិន​ចង់​បាន​ខ្សែ​បម្រើ​មក​លេង​ជាមួយ​បន្ទាប់​ពី​ PSG ​ត្រូវ​បាន​ផ្ដួល​ដោយ​ Real Madrid នោះ​ទេ។

ទោះ​បី​ជា​អញ្ចឹង​ក៏​ដោយ​ Verratti នៅ​តែ​អាច​មាន​លទ្ធភាព​មក​លេង​នៅ​ប្រទេស​អេស្ប៉ាញ​ ប្រសិន​បើ​របាយការណ៍​នេះ​ គួរ​ឲ្យ​ទុក​ចិត្ត​បាន​ ខណ​ពេល​ដែល​ Madrid ​ខ្លួន​ឯង​ក៏​កំពុង​ស្វែង​រក​កីឡាករ​​លេង​ក្នុង​តំបន់​បម្រើ​ម្នាក់​មក​ជំនួស​ដំណែង ​Luka Modric រយៈ​ពេល​វែង​ផង​ដែរ៕