ក្រុមជម្រើសជាតិព័រទុយហ្គាល់បានបញ្ចេញបញ្ជីឈ្មោះសមាសភាពកីឡាករ២៣រូបដើម្បីត្រៀមទៅប្រកួតនៅក្នុងព្រឹត្តិការណ៍ FIFA World Cup នៅរុស្ស៊ីនាពេលខាងមុខនេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ជិតពាក់កណ្ដាលនៃសមាសភាពកីឡាករដែលឈ្នះជើងឯក Euro 2016 មិនមានវត្តមានឡើយ បន្ទាប់ពីគ្រូបង្គោល Fernando Santos បានសម្រេចជ្រើសរើសកីឡាករ២៣នាក់ចុងក្រោយសម្រាប់ទៅរុស្ស៊ី។

កីឡាករដែលមិនមានឈ្មោះទៅទឹកដីរុស្ស៊ីមានដូចជា Andre Gomes របស់ Barcelona, Renato Sanches របស់ Bayern Munich, Nani របស់ Valencia និង Eliseu របស់ Benfica ជាដើម។

គួរបញ្ជាក់ថា ព័រទុយហ្គាល់ ស្ថិតក្នុងពូល B ដោយត្រូវតតាំងជាមួយ អេស្ប៉ាញ, ម៉ារ៉ុក និង អ៊ីរ៉ង់៕