Gerard Deulofeu បាន​ក្លាយ​ជា​កីឡាករ​របស់​ ​Barcelona​ម្ដង​ទៀត​ហើយ​ ក្រោយ​ពេល​ក្លឹប​យក្ស​ប្រចាំ​តំបន់ ​Catalan ទិញ​ផ្ដាច់​កុង​ត្រា​មក​វិញ​ក្រោយ​លក់​ឲ្យ ​Everton កាល​ពី​២​ឆ្នាំ​មុន។

កីឡាករ​វ័យ​២៣​ឆ្នាំ​ កំពុង​ជាប់​ភារកិច្ច​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ជាតិ​អេស្ប៉ាញ​ ក្នុង​ពាន​រង្វាន់​ Euro U-21 នៅ​ប្រទេស​ប៉ូឡូញ​ បាន​ប្ដូរ​ទៅ​លេង​នៅ​កីឡដ្ឋាន Goodison Park ក្នុង​កុង​ត្រា​ជា​អចិន្ត្រៃយ៍​កាល​ពី​ឆ្នាំ​២០១៥ ​ប៉ុន្តែ​មិន​បាន​ទទួល​ការ​ពេញ​ចិត្ត​ពី​​លោក Ronald Koeman នោះ​ទេ ​ហើយ​ក៏​បាន​ប្ដូរ​ទៅ​លេង​នៅ​ AC Milan ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ក្នុង​ជើង​ទី​២​ពាក់​កណ្ដាល​រដូវ​កាល​មុន​។

កិច្ច​ព្រមព្រៀង​ថ្មី​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ ​មាន​សុពលភាព​ដល់​ឆ្នាំ​២០១៩​ ហើយ​ក្លឹប​ក្នុង​បាន​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ ​ក្នុង​ការ​ចំណាយ​លុយ​១២​លាន​ផោន​ឲ្យ ​Everton។ បែប​នេះ​ក្ដី​! គេ​មិន​ទាន់​ដឹង​ថា​តើ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​​ មាន​អនាគត​ល្អ​ជាមួយ​កីឡដ្ឋាន​ Camp Nou ឬ​ត្រូវ​លក់​ចេញ​ម្ដង​ទៀត​នោះ​ទេ៕

ប្រភព៖ Marca