យប់នេះ Real Madrid នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Wembley ជាលើកដំបូង ខណៈដែលកីឡដ្ឋានមួយនេះ មានតែកីឡាករបីនាក់ប៉ុណ្ណោះ មកពីក្នុងក្រុមរបស់ខ្លួនធ្លាប់បានទាត់បញ្ជូលទីនៅទីនេះ។
កីឡាករទាំងនោះគឺ ខ្សែប្រយុទ្ធ បារាំង Karim benzema ដែលធ្លាប់បានទាត់បញ្ជូលទីឲ្យក្រុមមាន់គកបារាំងឈ្នះអង់គ្លេស២-១ក្នុងកីឡដ្ឋាននេះកាលពីឆ្នាំ២០១០។ កីឡាករម្នាក់ទៀតគឺ Gareth Bale កាលលេងនៅ Spurs ដែលកាលនោះ រូបគេរកបាន១គ្រាប់ក្នុងលទ្ធផលបរាជ័យ៥-១ជាមួយ Chelsea ពានរង្វាន់ FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឆ្នាំ២០១២។
ហើយម្នាក់ទៀតគឺ Isco រកគ្រាប់បាល់ឲ្យជម្រើសជាតិអេស្ប៉ាញ តាមស្មើតោក្រដាសអង់គ្លេសនៅនាទី៩០+៦ កាលពីខែវិច្ឆិកាឆ្នាំមុន។ Cristiano Ronaldo ធ្លាប់រកគ្រាប់បាល់បានដោយការទាត់បាល់កាត់សេចក្ដី១១ម៉ែត្រជាមួយ Spurs ដែរ ដែលកាលនោះរូបគេនៅ Manchester United លេងក្នុងពានរង្វាន់ League Cup វគ្គផ្ដាច់ព្រ័ត្រឆ្នាំ២០០៩ ប៉ុន្តែមិនត្រូវបានរាប់ទេដោយសារកីឡាកររូបនេះមិនបានរកគ្រាប់បាល់បានក្នុងម៉ោង៩០នាទីធម្មតា។
Toni Kroos ក៏ធ្លាប់បានលេង និងរកគ្រាប់បាល់ឲ្យអាល្លឺម៉ង់ឈ្នះអង់គ្លេសកាលពីឆ្នាំ ២០១៣ដែរ ប៉ុន្តែរូបគេមិនត្រូវបានស្ថិតិរាប់បញ្ជូលនោះឡើយ ដោយសារបាល់បញ្ជូលទីនោះរកបានដោយកីឡាករ២នាក់ក្នុងពេលតែមួយ(បាល់ជ្រុងប៉ះចូលទី)។
ស្ដេចសពិតជាត្រូវការកីឡាករសំខាន់ៗ ដើម្បីយកបីពិន្ទុពីកីឡដ្ឋានមួយនេះ ខណៈ Spurs ក៏មិនបណ្ដោយឲ្យបីពិន្ទុនេះរបូតដល់ដៃក្រុមភ្ញៀវនោះដែរ៕