Sadio Mane បាន​ក្លាយ​ជា​មិត្ត​រួម​ក្រុម​ខ្សែ​ប្រយុទ្ធ​ទើប​ចុះ​កុង​ត្រា​ Mohamed Salah ដែល​ធ្វើ​ឲ្យ​ពួក​គេ​ ​ក្លាយ​ជា​ប្រព័ន្ធ​ប្រយុទ្ធ​គ្រោះថ្នាក់​បំផុត​ក្នុង​តំបន់​អឺរ៉ុប។

រដូវ​កាល​នេះ​ Salah រក​បាន​២២​គ្រាប់​ខណៈ​ Mane រក​បាន​ត្រឹម​៦​គ្រាប់​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្នុង​ចំណោម​ពួក​គេ​ទាំង​ពីរ​ តើនរណា​រត់​លឿន​ជាង​គេ? ក្នុង​ចំណោម​កីឡាករ​មាន​ល្បឿន​បំផុត​ដែល​តែង​តែ​ក្រឡុក​ក្នុង​Premier League, Sadio Mane បាន​ទម្លាយ​ថា​មិត្ត​រួម​ក្រុម ​Liverpool សញ្ជាតិ​អេហ្ស៊ីប​គឺ​ពិត​ជា​លឿន​ជាង​គាត់។

ការ​ទម្លាយ​របស់​ Mane គឺ​ក្នុង​វីដេអូ​មួយ​ដែល​Liverpool បាន​ផុស​ក្នុង​បណ្ដាញ​សង្គម ​Twitter។ ពេល​សួរ​នរណា​លឿន​ជាង​នរណា​? Mane បាន​និយាយ​ថា​ : “ ខ្ញុំ​គិត​ថា​ Mo គឺ​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ។ លឿន​ជាង​គេ​ប្រហែល​ជា​ខ្ញុំ​ហើយ ​តែ​ Mo ពិត​ជា​លឿន​ជាង​ខ្ញុំ​ទៅ​ទៀត”