នាយកផ្នែកកីឡានៃសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក Fernando Hierro ត្រូវបានផ្ដល់តំណែងគ្រូបង្គោលជម្រើសជាតិអេស្ប៉ាញ ជំនួសលោក Julen Lopeteguy ដែលត្រូវបានបណ្ដេញចេញកាលពីម្សិលមិញ។

ការ​តែង​តាំង​នេះ​ធ្វើ​ឡើង​ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​បាន​បញ្ចប់​ លោក Julen Lopetegui ពី​តំណែង​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ ក្រោយពីត្រូវ​បាន​ Real Madrid តែង​តាំង​ជា​អ្នក​ចាត់​ការ​ជំនួស​លោក Zinedine Zidane។

លោក Hierro នឹងមានភារកិច្ចដឹកនាំក្រុមគោជល់បើកឆាកពូល B ជាមួយព័រទុយហ្គាល់ និង ពីរប្រកួតទៀតពេញមួយ World Cup នៅរុស្ស៊ីតែម្ដង។ អតីតប្រធានក្រុម Real Madrid និង Bolton ខាងលើនឹងត្រូវបង្ហាញខ្លួនក្នុងកីឡដ្ឋាន Krasnodar នៅថ្ងៃពុធ ទី១៣ មិថុនា មុនចូលកាន់តំណែងផ្លូវការ៕