តារា​បាល់ទាត់​តម្លៃ​១៩៨​លាន​ផោន​ Neymar បាន​កំណត់​អត្តសញ្ញាណ​គ្រូ​បង្វឹក​ថ្មី​ម្នាក់​ ដោយ​រូប​គេ​ចង់​ឲ្យ​មក​ដឹកនាំ​ជំនួស​គ្រូ​បង្វឹក​បច្ចុប្បន្ន​លោក Unai Emery នៅ ​PSG ។

ប្រភព El Chiringuito’និយាយ​ថា​កីឡាការ​វ័យ​២៥​ឆ្នាំ ​បាន​ប្រាប់​មន្រ្តី​របស់​ក្លឹប​ថា ​រូប​គេ​ចង់​បាន​​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ប្រេស៊ីល​លោក Luiz Felipe Scolari ដើម្បី​ជំនួស​ដំណែង ​Emery ​ដែល​កំពុង​ដឹកនាំ​នៅ​កីឡដ្ឋាន Parc des Prince។

Image result for Unai Emery

មិន​ទាន់​បាន​អី​ផង Neymar ហាក់​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ពី​យុទ្ធសាស្រ្ត​គ្រូ​បង្វឹក​ដោយ​លោក Eduardo Inda អ្នក​កាសែត​អេស្ប៉ាញ​បាន​ទម្លាយ​ថា កំពូល​កីឡាករ​ប្រេស៊ីល​ចង់​បាន​ឲ្យ PSG យក​លោក Scolari មក​ទទួល​ការ​ងារ​គ្រូ​បង្វឹក។

Related image

បន្ទាប់​ពី​ចំណាយ​លុយ​បំបែក​កំណត់ត្រា​ទិញ​យក​កីឡាករ​រូប​នេះ​ពី ​Barcelona ក្លឹប​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងប៉ារីស​ នឹង​ពិត​ជា​មិន​ចង់​ឲ្យ​ Neymar អាក់អន់​ចិត្ត ពិសេស​ទំនាស់​រវាង​មិត្ត​រួម​ក្រុម ​Edinson Cavani។ បើ​នេះ​ជា​ការ​ពិត​!​តើ​លោក Scolari នឹង​ធ្វើ​កិច្ចការ​​ជា​គ្រូ​បង្វឹក​បាន​ល្អ​ជាង​លោក Emery នៅ​ Paris ដែរ​ឬ​ទេ?