អ្នកចាត់ការ Antonio Conte បានទទួលស្គាល់ថាលោកអាចនឹងត្រូវ Chelsea បណ្តេញចេញពីតំណែង បើទោះជាលោកដឹកនាំក្រុមរហស្សនាមតោខៀវឈ្នះពាន FA Cup ទល់នឹង Man UTD យប់នេះក្តី។
បុរសសញ្ជាតិអ៊ីតាលីបាននិយាយទៅកាន់កាសែត The Mirror ថា៖ “ដូចអ្នកដឹងច្បាស់ហើយថា ការងាររបស់ពួកយើងពិបាកណាស់។ ពេលខ្លះអ្នកឈ្នះ ប៉ុន្តែក្លឹបសម្រេចចិត្តបណ្ដេញអ្នកចេញដោយសារតែពួកគេមានហេតុផលដើម្បីធ្វើរឿងនេះ “។
អតីតគ្រូបង្វឹក Juventus បានបន្ថែមអំពីទុក្ខលំបាកក្នុងនាមជាគ្រូបង្វឹកថា ការងាររបស់ពួកគេមានអ្នកចាំវាយតម្លៃពីលើ។ បើទោះជាការដឹកនាំក្រុមឲ្យឈ្នះពាន ឬ ឈ្នះក្នុងលីគ វាមិនឆ្លុះបញ្ចាំងទាំងស្រុងពីស្នាដៃដឹកនាំរបស់គ្រូបង្វឹកក៏ដោយ ប៉ុន្តែលោកមិនបដិសេធទេថា ដឹកនាំក្លឹបចាញ់ការប្រកួត មានន័យថាគ្រូបង្វឹកបំពេញការងារមិនបានល្អ។
គួរបញ្ជាក់ថា ក្រុមតោខៀវ Chelsea និង ក្រុមបិសាចក្រហម Man Utd នឹងត្រូវតតាំងគ្នាដើម្បីដណ្ដើមពានតែមួយគត់របស់ពួកគេរៀងៗនារដូវកាលនេះ នៅថ្ងៃទី១៩ ឧសភា វេលាម៉ោង ១១:១៥ នាទីយប់ ម៉ោងនៅកម្ពុជា៕