អតីតប្រធានក្រុម Manchester United កីឡាករ Wayne Rooney បានបង្ហាញខ្លួនឲ្យ Everton ជាលើកដំបូង ក្រោយពេលចេញពី Old Trafford ដោយទាត់បញ្ចូលទីមួយជើងយ៉ាងស្អាតក្នុងការប្រកួតមិត្តភាពជាមួយក្លឹបកេនយ៉ា Gor Mahia ។
Rooney មានវ័យ៣១ឆ្នាំទៅហើយៗគ្រាប់បាល់បែបនេះ រូបគេធ្លាប់ធ្វើបានជាញយដងណាស់កាលនៅ Man Utd ក៏ដូចជាអំឡុងពេលចាប់អាជីពបាល់ទាត់ដំបូងនៅ Everton កាលពីជាង១៥ឆ្នាំមុន។ គ្រាប់បាល់នេះអាចនិយាយបានថាទោះបីមិនសូវបានចូលលេងច្រើនក្រោមការដឹកនាំរបស់លោក Jose Mourinho នៅ Man Utd រដូវកាលមុន ប៉ុន្តែរូបគេនៅតែជាអាវុធមុតស្រួច រកគ្រាប់បាល់បានល្អដដែល។
ចង់ដឹងច្បាស់មើលវីដេអូខាងក្រោម៖
[youtube id=”0B6bE9aIEmk”]